លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ជួបធ្វើការជាមួយទីក្រុងហាណូយអំពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩

(VOVWORLD) - លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកថា ទីក្រុងហាណូយកំពុងសម្របខ្លួនយ៉ាងបត់បែន ប៉ុន្តែត្រូវធានាសុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងករណីអាក្រក់ដែលអាចកើតមានឡើង។

លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ជួបធ្វើការជាមួយទីក្រុងហាណូយអំពីការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ - ảnh 1ទិដ្ឋភាពនៅជំនួបធ្វើការ។ (រូបថត៖baotintuc.vn)
នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា លោក Vu Duc Dam ឧបនាយករដ្ឋមន្រ្តីរដ្ឋាភិបាល វៀតណាម និងជាអនុប្រធានគណៈកម្មការជាតិដឹកនាំការបង្ការ ប្រយុទ្ធប្រឆាំងនឹង ជម្ងឺកូវីដ-១៩ បានជួបធ្វើការជាមួយថ្នាក់ដឹកនាំរដ្ឋធានីហាណូយ អំពីការងារប្រយុទ្ធ ប្រឆាំងនឹងជម្ងឺរាតត្បាតលើភូមិសាស្ត្រទីក្រុង។ ថ្លែងនៅទីនេះ លោកឧបនាយករដ្ឋមន្រ្តី ចាត់ទុកថា ទីក្រុងហាណូយកំពុងសម្របខ្លួនយ៉ាងបត់បែន ប៉ុន្តែត្រូវធានាសុវត្ថិភាព ហើយត្រៀមខ្លួនជាស្រេចឆ្លើយតបនឹងករណីអាក្រក់ដែលអាចកើតមានឡើង។ លោក ឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យទីក្រុង កសាងសេណារីយ៉ូប្រយុទ្ធប្រឆាំងនឹងជម្ងឺរាតត្បាត យ៉ាងមឺងម៉ាត់ ព្រមទាំងហ្វឹកហាត់ការធ្វើចត្តាឡីស័កករណី F១ ការព្យាបាលអ្នកជម្ងឺ កូវីដ-១៩នៅហ្នឹងផ្ទះ ដើម្បីអាចឆ្លើយតប ប្រសិនបើជម្ងឺផ្ទុះរាលដាលយ៉ាង ទូលំទូលាយ។
លោកឧបនាយករដ្ឋមន្រ្តី Vu Duc Dam ឲ្យដឹងថា ទីក្រុងហាណូយជាតំបន់ ដែលត្រូវបានផ្ដល់អាទិភាពទទួលបានប្រភពវ៉ាក់សាំងតាំងពីពេលឆាប់ៗ។ ចំពោះ សិស្សានុសិស្សវិញ ទីក្រុងគួរតែប្រមូលផ្ដុំវ៉ាក់សាំងសម្រាប់តំបន់ដែលមានហានិភ័យ ខ្ពស់ រួមទាំងតំបន់ជុំវិញទីក្រុងផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីបានស្នើឲ្យទីក្រុង ហាណូយ ផ្អែកលើតម្រូវការជាក់ស្ដែងរបស់ប្រជាជន ដើម្បីបើកទ្វារសាលារៀនឡើង វិញជាបណ្ដើរៗ រួមទាំងសាលាមត្តេយ្យសិក្សាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ