លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខ អញ្ជើញបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង

(VOVWORLD) - លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរ ចំពោះការរីកចម្រើននៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីការបង្កើតរដ្ឋាភិបាលអន្តរកាលរហូតមកដល់បច្ចុប្បន្ន។
លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខ អញ្ជើញបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង - ảnh 1គណៈប្រតិភូក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានជួបជាមួយប្រធានាធិបតីស៊ូដង់ខាងត្បូង

ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ២០ ខែវិច្ឆិកា ក្នុងនាមជាប្រធានគណៈកម្មាធិការចំណុះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ទទួលបន្ទុកស៊ូដង់ខាងត្បូង (គណៈកម្មាធិការ ២២០៦) លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានដឹកនាំគណៈប្រតិភូនៃគណៈកម្មាធិការ អញ្ជើញទៅបំពេញទស្សនកិច្ចនៅស៊ូដង់ខាងត្បូង។ ដំណើរទស្សនកិច្ចនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងអនុវត្តន៍សេចក្ដីសម្រេចលេខ ២៥៧៧ ឆ្នាំ ២០២១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក្នុងនោះ លើកទឹកចិត្តដល់ប្រធានគណៈកម្មាធិការ ២២០៦ ធ្វើទស្សនកិច្ចនៅស៊ូដង់ខាងត្បូង ដើម្បីត្រួតពិនិត្យការអនុវត្តវិធានការនៃសេចក្តីសម្រេចនានារបស់ក្រុមប្រឹក្សាសន្តិសុខទាក់ទងនឹងស៊ូដង់ខាងត្បូង និងដំណើរការសន្តិភាពនៅក្នុងប្រទេសនេះ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈកម្មាធិការទៅកាន់ស៊ូដង់ខាងត្បូងចាប់តាំងពីឆ្នាំ ២០១៩ ហើយជាដំណើរទស្សនកិច្ចលើកដំបូងរបស់គណៈកម្មាធិការចាប់តាំងពីរដ្ឋាភិបាលអន្តរកាលនៅស៊ូដង់ខាងត្បូងត្រូវបានបង្កើតឡើងកាលពីខែកុម្ភៈឆ្នាំមុន។

ក្នុងជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋាភិបាលស៊ូដង់ខាងត្បូង និងទីភ្នាក់ងារអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង តំណាងសហភាពអាហ្វ្រិក (AU) ស្ថាប័នការទូត ឥស្សរជនសាសនា និងតំណាងអង្គការក្រៅរដ្ឋាភិបាលមួយចំនួននៅស៊ូដង់ខាងត្បូង លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអបអរសាទរ ចំពោះការរីកចម្រើននៅក្នុងប្រទេសស៊ូដង់ខាងត្បូង ចាប់តាំងពីការបង្កើតរដ្ឋាភិបាលអន្តរកាលរហូតមកដល់បច្ចុប្បន្ន។

ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ក៏បានស្តាប់របាយការណ៍អំពីសកម្មភាពរបស់កងទ័ពវៀតណាមដែលកំពុងបំពេញបេសកកម្មរក្សាសន្តិភាពនៃអង្គការសហប្រជាជាតិនៅស៊ូដង់ខាងត្បូង (UNMISS)។ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់កម្មាភិបាលវៀតណាមក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ