លោកឯកអគ្គរដ្ឋទូតអាមេរិក Daniel Kritenbrink៖ រដ្ឋាភិបាលវៀតណាម ល្អណាស់នៅពេលប្រឈមនឹងជំងឺរាតត្បាត Covid-19

(VOVWORLD) - លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបថា សមាជិកទាំងអស់នៃក្រុមអង្គទូត អាមេរិកប្រចាំវៀតណាម រួមទាំងលោកផ្ទាល់ខ្លួន កំពុងធ្វើការនៅផ្ទះយ៉ាង ច្រើនបំផុតដែលដូចអាចធ្វើបាន តាមអនុសាសន៍របស់រដ្ឋាភិបាលវៀត ណាម ក៏ដូចជាមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក (CDC) សំដៅរាំងខ្ទប់ការឆ្លងវីរុស៕
លោកឯកអគ្គរដ្ឋទូតអាមេរិក Daniel Kritenbrink៖ រដ្ឋាភិបាលវៀតណាម ល្អណាស់នៅពេលប្រឈមនឹងជំងឺរាតត្បាត Covid-19 - ảnh 1 លោកឯកអគ្គរដ្ឋទូត Daniel Kritenbrink (រូបថត៖ baoquocte.vn)

  ក្នុងវីដេអូឃ្លីបមួយដែលត្រូវបានបង្ហោះលើគណនី Facebook ជាផ្លូវ ការរបស់ស្ថានទូតអាមេរិកប្រចាំវៀតណាមកាលពីថ្ងៃទី៣១មីនា លោកឯក អគ្គរដ្ឋទូត Daniel Kritenbrink បានវាយតម្លៃខ្ពស់ចំពោះប្រតិកម្មដ៏លឿន របស់វៀតណាមក្នុងការបង្ការ ប្រយុទ្ធប្រឆាំងជំងឺ Covid-19 តាមរយៈការ អនុវត្តវិធានការដាក់ឲ្យនៅដាច់ដោយឡែកដោយប្រមូលផ្ដុំ ព្រមទាំងលោក បានថ្លែងអំណរគុណចំពោះមនុស្សវៀតណាមទាំងអស់ដែលកំពុងចូលរួម ការងារប្រយុទ្ធប្រឆាំងនឹងជំងឺផងដែរ។ លោកឯកអគ្គរដ្ឋទូតអាមេរិកបានថ្លែងថា៖

        “ខ្ញុំមានបំណងចង់ថ្លែងអំណរគុណចំពោះមនុស្សវៀតណាមគ្រប់រូប ដែលកំពុងដើរជួរមុខក្នុងការងារប្រយុទ្ធប្រឆាំងនឹងជំងឺ។ ការងាររបស់អ្នក បានសង្គ្រោះមនុស្សជាច្រើន។ រដ្ឋាភិបាលវៀតណាមពិតជាល្អណាស់នៅ ពេលប្រឈមនឹងជំងឺរាតត្បាត Covid-19 ហើយនៅតែកំពុងសហប្រតិបតិ្ត ការដោយម្ចាស់ការនិងតម្លាភាពក្នុងការងារនេះផងដែរ។ សហរដ្ឋអាមេរិក ជានិច្ចកាលគាំទ្រចំពោះ វៀតណាមក្នុងការប្រយុទ្ធនេះ”។

        លោកឯកអគ្គរដ្ឋទូតក៏បានជម្រាបថា សមាជិកទាំងអស់នៃក្រុមអង្គទូត អាមេរិកប្រចាំវៀតណាម រួមទាំងលោកផ្ទាល់ខ្លួន កំពុងធ្វើការនៅផ្ទះយ៉ាង ច្រើនបំផុតដែលដូចអាចធ្វើបាន តាមអនុសាសន៍របស់រដ្ឋាភិបាលវៀត ណាម ក៏ដូចជាមជ្ឈមណ្ឌលបង្ការនិងគ្រប់គ្រងជំងឺរាតត្បាតអាមេរិក (CDC) សំដៅរាំងខ្ទប់ការឆ្លងវីរុស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ