លិខិតឆ្លងដែនវ៉ាក់សាំង៖ ផ្នែកទេសចរណ៍ត្រូវតែប្រុងប្រយ័ត្នក្នុងការបើកទ្វារ

(VOVWORLD) - អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមកំពុងស្រាវជ្រាវ ត្រៀម រៀបចំតាមជំហាននីមួយៗ ដើម្បីជ្រើសរើសជាសាកល្បងនូវផលិតផល ទីផ្សារមួយ ចំនួនសម្រាប់អនុវត្តន៍លិខិតឆ្លងដែនវ៉ាក់សាំង បង្កលក្ខណៈទទួលភ្ញៀវទេសចរណ៍ ព្រមទាំងធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ 

ក្នុងកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរក “លិខិតឆ្លងដែនវ៉ាក់សាំង” ដើម្បីត្រៀមទទួល ភ្ញៀវទេសចរអន្តរជាតិក្នុងលក្ខខណ្ឌធម្មតានោះ ក្រសួងកីឡា វប្បធម៌និងទេសចរណ៍ វៀតណាម កំពុងបញ្ជាឲ្យអគ្គនាយកដ្ឋានទេសចរណ៍ ធ្វើការជាមួយអង្គភាពពាក់ព័ន្ធ នានា សមាគមន៍ទេសចរណ៍ និងសហគ្រាស ដើម្បីកសាងឧបករណ៍គ្រប់គ្រងភ្ញៀវ ទេសចរ។ តាមនោះ អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមកំពុងស្រាវជ្រាវ ត្រៀម រៀបចំតាមជំហាននីមួយៗ ដើម្បីជ្រើសរើសជាសាកល្បងនូវផលិតផល ទីផ្សារមួយ ចំនួនសម្រាប់អនុវត្តន៍លិខិតឆ្លងដែនវ៉ាក់សាំង បង្កលក្ខណៈទទួលភ្ញៀវទេសចរណ៍ ព្រមទាំងធានាសុវត្ថិភាពក្នុងការបង្ការទប់ស្កាត់ជម្ងឺរាតត្បាតផងដែរ។ លោក Nguyen Trung Khanh ប្រធានអគ្គនាយកដ្ឋានទេសចរណ៍វៀតណាម ឲ្យដឹងថា៖ “ក្នុងដំណាក់កាលបើកទ្វារទីផ្សារអន្តរជាតិជាសាកល្បងនេះ យើងខ្ញុំតែងតែដាក់ ការធានាសុវត្ថិភាពសម្រាប់សហគមន៍ក៏ដូចជាមនុស្សដែលធ្វើការក្នុងវិស័យ ទេសចរណ៍ ជាអាទិភាពចម្បង។ គោលជំហរគឺ មិនបើកទ្វារទទួលភ្ញៀវទេសចរយ៉ាង ឈូឆរឡើយ ត្រូវមានការសាកល្បងតាមដំណាក់កាលនីមួយៗ ហើយក្នុងដំណាក់ កាលនីមួយៗនោះ ត្រូវតែធ្វើយ៉ាងតឹងរឹងបំផុតក្នុងការធានាសុវត្ថិភាពអំពីការបង្ការ ទប់ស្កាត់ជម្ងឺរាតត្បាត ប៉ុន្តែក៏មិនត្រូវយឺតយ៉ាវពេកទេ បើប្រៀបធៀបនឹងប្រទេសផ្សេងៗ ក្នុងការបើកទ្វារទីផ្សារអន្តរជាតិឡើងវិញ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ