លិខិតអបអរសាទរក្នុងឱកាសរំលឹកខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងការទូតវៀតណាម-អ៊ុយក្រែន

(VOVWORLD) - ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនចំពោះប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky។

ក្នុងឱកាសរំលឹកខួបលើកទី៣០ទិវាបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងអ៊ុយក្រែន (២៣ មករា ១៩៩២ - ២៣ មករា ២០២២) ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនចំពោះប្រធានាធិបតី អ៊ុយក្រែនលោក Volodymyr Zelensky; នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានអញ្ជើញផ្ញើរលិខិតអបអរសាទរជូនចំពោះនាយករដ្ឋមន្រ្តីអ៊ុយក្រែនលោក Denys Shmyhal។
រដ្ឋមន្រ្តីការបរទេសវៀតណាមលោក Bui Thanh Son ក៏បានផ្ញើរលិខិតអបអរ សាទរជូនចំពោះរដ្ឋមន្រ្តីការបរទេសអ៊ុយក្រែនលោក Dmytro Kuleba៕

ប្រតិកម្មទៅវិញ

ផ្សេងៗ