លទ្ធផលនៃការប្រឡងស្តីអំពី “តួនាទីរបស់នារីក្នុងការធ្វើសេដ្ឋកិច្ចតាមគ្រួសារ”


លទ្ធផលនៃការប្រឡងស្តីអំពី “តួនាទីរបស់នារីក្នុងការធ្វើសេដ្ឋកិច្ចតាមគ្រួសារ” - ảnh 1
លទ្ធផលនៃការប្រឡងស្តីអំពី “តួនាទីរបស់នារីក្នុងការធ្វើសេដ្ឋកិច្ចតាមគ្រួសារ” (Image: VNA)

(VOVworld) – នារសៀលថ្ងៃទី ១៣ តុលា ស្ថាប័នរបស់ អ.ស.ប. ទទួលបន្ទុកបញ្ហា សមភាពភេទនិងការប្រគល់សិទ្ធិសំរាប់នារីបានប្រកាសលទ្ធផលនៃការប្រឡងស្តីអំពី “តួនាទីរបស់នារីក្នុងការធ្វើសេដ្ឋកិច្ចតាមគ្រួសារ” សំដៅលើកដំកើងតួនាទីរបស់នារី វៀតណាមក្នុងដាំដុះកសិកម្មតាមគ្រួសារ។ ក្រោយរយៈពេល ២ ខែបំផុស គណៈចាត់តាំងទទួលបានអត្ថបទសរសេរចំនួន ២ រយអំពីការខំប្រឹងប្រែងជំនះពុះ
ពារលើការលំបាកសាកល្បងរបស់នារីជនបទក្នុងទូទាំងប្រទេសវៀតណាមដើម្បី
កសាងសេដ្ឋកិច្ចតាមគ្រួសារដ៏ចីរភាព។ អត្ថបទសរសេរ “ប្តីប្រពន្ធ Ly A Sui” របស់
អ្នកយកព័ត៌មាន Tran Thi Minh នៃទស្សនាវដ្ដី Fansipan ចំណុះសមាគមអក្សសាស្ត្រ
សិល្បៈខេត្ត Lao Cai (ភាគខាងជើងវៀតណាម) ដណ្តើមបានរង្វាន់លេខ ១។ ការប្រឡងពោលខាងលើស្ថិតក្នុងក្រប ខ័ណ្ឌនៃយុទ្ធនាការ  “ប្រគល់សិទ្ធិសំរាប់
នារី - ប្រគល់សិទ្ធិសំរាប់មនុស្សលោក” ដែល  អ.ស.ប. បានអនុវត្តក្នុងឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ