លទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីជុំទី២នៅប្រទេសម៉ុលដូវ៉ា៖ លោកស្រី Maia Sandu ឈ្នះ

(VOVWORLD) - ប្រព័ន្ធផ្សព្វផ្សាយម៉ុលដូវ៉ានិងអឺរ៉ុបបានចុះផ្សាយព័ត៌មាននៅថ្ងៃទី ៤ ខែវិច្ឆិកាថា    ប្រធានាធិបតីបច្ចុប្បន្នរបស់ម៉ូលដូវ៉ា Maia Sandu ស្ទើរតែ "ប្រាកដ" ថា ដណ្តើមបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីជុំទីពីរនៅក្នុងប្រទេសនេះ។

លទ្ធផលបឋមនៃការបោះឆ្នោតប្រធានាធិបតីជុំទី២នៅប្រទេសម៉ុលដូវ៉ា៖ លោកស្រី Maia Sandu ឈ្នះ - ảnh 1លោកស្រីប្រធានាធិបតី Moldova Sandu  (រូបថត៖ DailyWrap)

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ Moldpres របស់ប្រទេសម៉ុលដាវី លទ្ធផលបឋមនៃការបោះឆ្នោតជ្រើសរើសប្រធានាធិបតីជុំទី២ នៅប្រទេស ម៉ុលដូវ៉ាដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាល (CEC) ប្រកាសនោះ បានបង្ហាញថា បន្ទាប់ពីរាប់សន្លឹកឆ្នោតចំនួន ៩៦,៩៤% មក  អ្នកស្រី Sandu ទទួលបានសំឡេងគាំទ្រ ៥៣,៤២% ខណៈ បេក្ខជនគណបក្សសង្គមនិយម លោក Alexandr Stoianoglo ទទួលបានសំឡេងគាំទ្រតែ ៤៦,៥៨% ប៉ុណ្ណោះ។ យោងតាម CEC ការិយាល័យបោះឆ្នោតនៅក្នុងប្រទេសនេះបានបិទនៅម៉ោង ៩:០០ យប់ម្សិលមិញ (ថ្ងៃទី ៣ ខែវិច្ឆិកា) ម៉ោងក្នុងស្រុក។ ការបោះឆ្នោតនេះមានអត្រាអ្នកទៅបោះឆ្នោតខ្ពស់ ៥៤% (ប្រហែល ១,៦ លាននាក់អ្នកបោះឆ្នោត) លើសពីកម្រិត ២០% ដែលត្រូវការដើម្បីទទួលស្គាល់ការបោះឆ្នោតត្រឹមត្រូវ។

លោកស្រី Sandu មានគោលនយោបាយគាំទ្រការចូលរួមជាមួយសហភាពអឺរ៉ុប (EU) និងម៉ុលដូវ៉ាបានដាក់ពាក្យសុំចូលជាសមាជិកសហភាពអឺរ៉ុបក្នុងឆ្នាំ ២០២២។ ការចរចាដើម្បីចូលរួមជាមួយសហភាពអឺរ៉ុបបានចាប់ផ្តើមកាលពីខែមិថុនាឆ្នាំមុន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ