លទ្ធផលបុរាណវិទ្យាជំហានដំបូងនៅកំពែងបុរាណ Luy Lau នៅខេត្ត Bac Ninh

លទ្ធផលបុរាណវិទ្យាជំហានដំបូងនៅកំពែងបុរាណ Luy Lau នៅខេត្ត Bac Ninh - ảnh 1
វត្ថុជាច្រើនមានតំលៃខាងបុរាណវិទ្យាខ្ពស់ត្រូវបានរុករកនៅកំពែងបុរាណ Luy Lau

(VOVworld) - របាយការណ៍ដំបូងស្ដីអំពីលទ្ធផលបុរាណវិទ្យានៅតំបន់កំពែងបុរាណ
Luy Lau ដែលត្រូវបានចេញផ្សាយនាពេលថ្មីៗនេះ បានសរឲ្យឃើញនូវប្រការគួរ
ឲ្យទាក់ទាញនៅដំណាក់កាល២ពាន់ឆ្នាំមុននេះ។កេរ្តិ៍ដំណែលកំពែងបុរាណ Luy
Lau នៅឃុំ Thanh Khuong ស្រុក Thuan Thanh ខេត្ត Bac Ninh ភាគខាងជើងវៀតណាម
មិនត្រឹមតែជាមជ្ឈមណ្ឌលនយោបាយប៉ុណ្ណោះទេ ថែម ទាំងជាមជ្ឈមណ្ឌលសេដ្ឋ
កិច្ចពាណិជ្ជកម្មព្រមទាំងជាមជ្ឈមណ្ឌលវប្បធម៌ សាស នាធំនិងវ័យចំណាស់បំផុត
នៅវៀតណាមទៀតផង។
វគ្គរុករកទី២ ក្នុងឆ្នាំ២០១៥បន្តអនុវត្តន៍កម្មវិធីសហប្រតិបតិ្តការស្រាវជ្រាវរវាងសារ
មន្ទីរប្រវត្តិសាស្ត្រជាតិនិងសកលវិទ្យាល័យអាស៊ីខាងកើត របស់ជប៉ុន។អ្នកបុរាណ
វិទ្យាបានប្រមូលផ្ដុំវត្ថុជាច្រើននោះគឺសម្ភារៈស្ថាបត្យកម្ម ឧបករណ៍ប្រើប្រាស់ក្នុង
ជីវភាពរស់នៅដែលមាន អាយុកាលតាំងពីសតវត្សទី១មុនគ.សដល់សតវត្សទី
១៤នៃគ.ស។វត្ថុទាំងនេះបានបញ្ជាក់នូវដំណើរការស្នាក់នៅជាបន្ត បន្ទាប់និង
យូរអង្វែងរបស់មនុស្សនៅតំបន់ ហើយអះអាងថានេះជាមជ្ឈ មណ្ឌលប្រជុំជន
មួយមានទ្រង់ទ្រាយធំ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ