លាន់រន្ទឺជានិច្ចវីរៈបទចម្រៀង បង្កើតឡើងវិញរាល់ដំណាក់កាលវីរៈភាពរបស់ប្រជាជាតិ

លាន់រន្ទឺជានិច្ចវីរៈបទចម្រៀង បង្កើតឡើងវិញរាល់ដំណាក់កាលវីរៈភាពរបស់ប្រជាជាតិ - ảnh 1
កម្មវិធីជួបប្រាស្រ័យសិល្បៈ លាន់រន្ទឺជានិច្ចវីរៈបទចម្រៀង។


        VOV-ក្នុងឱកាសរំលឹកខួបអនុស្សាវរីយ៍លើកទី៦៨ទិវាបង្កើតកងទ័ព
ប្រជាជន​វៀតណាម (ទី២២ធ្នូ) នាយប់ថ្ងៃទី១៦ធ្នូនៅក្រុងហាណូយបានប្រព្រឹត្ត
ទៅកម្មវិធី​ជួប​​ប្រាស្រ័យសិល្បៈ លាន់រន្ទឺជានិច្ចវីរៈបទចម្រៀង។ កម្មវិធីបាននាំ
ទស្សនិកជនត្រឡប់មក​បណ្ដាដំណាក់កាលប្រវត្តិសាស្ត្រដ៏ងង់អាចក្លាហាននៃ
ការប្រយុទ្ធក្នុងរយៈពេល៨១យប់ថ្ងៃ​ការ​ពារកំពែងបុរាណ Quang Tri ១២យប់ថ្ងៃ
“ហាណូយ-Dien Bien Phu លើ​លំហរ​​អាកាស” ពោពេញទៅដោយការលំបាក
ពលីកម្មរបស់កងទ័ពនិង​ប្រជាជន​វៀត​ណាម។ ជាមួយគុណធម៍ផឹកទឹកនឹក
ប្រភពដើម កម្មវិធីបានលៃទុក​ចំនួន​ប្រាក់​ប្រមាណ៣ពាន់លានដុងដើម្បីកសាង
មណ្ឌលរំលឹកវិញ្ញាណក្ខ័ន្ធយុទ្ធជនពលីនៅខេត្ត Quang Tri សាងសង់ផ្ទះមេតាធម៍
៤ខ្នង សៀវភៅសន្សំសំចៃចំនួន៧០ក្បាល អំណោយចំនួន៣០០ចំណែកជូនក្រុម
គ្រួសារយុទ្ធជនពលីវីរៈអ្នកម្ដាយវៀតណាម ជនរង គ្រោះដោយជាតិគីមីពលព័រ
លឿងទុំយុទ្ធជនពិការធ្ងន់មានស្ថានភាពលំបាកជា​ពិសេស៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ