លីប៊ី៖ LNA បញ្ជាក់បន្តបិទសកម្មភាពនាំចេញប្រេង

(VOVWORLD) - នាថ្ងៃទី ១១ ខែកក្កដា បណ្ដាកងកម្លាំងស្វ័យប្រកាសជាតិលីប៊ី (LNA) របស់លោកឧត្តមសេនីយ៍ Khalifa Haftar បានប្រកាសថា អណ្ដូងប្រេង និងកំពង់ផែ "នឹងត្រូវបិទរហូតដល់ពេលណា ដែលសំណើររបស់ប្រជាជនលីប៊ីត្រូវបានអនុវត្តន៍" ពោលគឺរាល់សកម្មភាពនាំចេញប្រេងនឹងត្រូវបិទដំណើការផងដែរ។

មុននេះ នាថ្ងៃទី ១០ ខែកក្កដា ក្រុមហ៊ុនប្រេងជាតិលីប៊ី (NOC) បានប្រកាសថាខ្លួនបានផ្ទុកប្រេងដាក់នៅលើកុងតឺន័រដើម្បីត្រៀមនាំចេញបន្ទាប់ពីបិទអស់រយៈពេលជិត ៦ ខែដោយសារជម្លោះ។ NOC បានឲ្យដឹងថាសកម្មភាពបញ្ឈប់ប្រតិបត្តិការនាំចេញប្រេង បាននាំឱ្យប្រទេសនេះខាតបង់ថវិកាប្រមាណ ៦,៥ ពាន់លានដុល្លារអាមេរិក។ ទោះយ៉ាងណា នៅក្នុងសេចប្រកាសមួយនៅលើអ៊ីនធឺណេត អ្នកនាំពាក្យ LNA លោក Ahmed Mismari បាននិឲ្យដឹងថាសកម្មភាពនាំចេញប្រេង មិនអាចប្រតិបត្តិការបានឡើយ ព្រមទាំងដាក់ចេញលក្ខខ័ណ្ឌមួយចំនួនដើម្បីបន្ទធ្វើការនាំចេញប្រេងផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ