លីប៊ីកំណត់ពេលវេលាផ្ទេរប្រគល់សិទ្ធិអំណាចសំរាប់រដ្ឋសភាថ្មី


លីប៊ីកំណត់ពេលវេលាផ្ទេរប្រគល់សិទ្ធិអំណាចសំរាប់រដ្ឋសភាថ្មី - ảnh 1
ប្រធាន GNC លោក Nuri Abu Sahmein​ (Image: VNA)

(VOVworld) – នាថ្ងៃទី ២៣ កក្កដា មហាសន្និបាតប្រជាជនក្នុងទូទាំងប្រទេសលីប៊ី
(GNC) បានប្រកាសនឹងផ្ទេរប្រគល់សិទ្ធិអំណាចសំរាប់រដ្ឋសភាថ្មីដែលនឹងត្រូវបាន
បោះ ឆ្នោតនាថ្ងៃទី ៤ សីហាខាងមុខ។ មុននោះ នាថ្ងៃទី ២១ កក្កដា គណៈកម្មាធិ
ការរៀបចំ ការបោះឆ្នោតលីប៊ីបានប្រកាសលទ្ធផលនៃការបោះឆ្នោតរដ្ឋសភាដែល
ត្រូវបានរៀបចំ ឡើងនាខែមិថុនាកន្លងមក។ តាមនោះ អាសនៈចំនួន ១៨៨ ត្រូវ
បានបោះឆ្នោតក្នុង ចំណោមអាសនៈចំនួន ២ រយ​ក្នុងរដ្ឋសភា។ តាមច្បាប់មួយ
ដែល GNC បានអនុម័ត រដ្ឋសភាថ្មីនឹងមានទីស្នាក់ការនៅទីក្រុង Benghazi (ភាគ
ខាងកើតលីប៊ី)។ ក្នុងពេលនោះ គ្មានសញ្ញាឈប់បាញ់ណាមួយរវាងកំលាំងប្រដាប់
អាវុធ Zintan និង បណ្ដាជនប្រដាប់អាវុធ Mistara ជុំវិញព្រលានយន្តហោះនៅរដ្ឋធានី
Tripoli ទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ