លីបង់ ស៊ីរី និងអេហ្ស៊ីប ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័ន

(VOVWORLD) - នៅថ្ងៃទី ២១ ខែមិថុនា ប្រទេសលីបង់ ស៊ីរី និងអេហ្ស៊ីបបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័នចំនួន ៦៥០លាន ម៉ែត្រគូបក្នុងមួយឆ្នាំពីអេហ្ស៊ីបទៅកាន់ប្រទេសលីបង់ឆ្លងកាត់ប្រទេសស៊ីរី។
លីបង់ ស៊ីរី និងអេហ្ស៊ីប ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀងដឹកជញ្ជូនឧស្ម័ន - ảnh 1

យោងតាមកិច្ចព្រមព្រៀង ឧស្ម័ននឹងត្រូវបានដឹកជញ្ជូនតាមបំពង់ទៅកាន់រោងចក្រថាមពល Deir Ammar ភាគខាងជើងប្រទេសលីបង់ ដែលអាចផលិតបន្ថែមថាមពលប្រហែល ៤៥០ មេហ្គាវ៉ាត់ (ស្មើរនឹង ៤ម៉ោង នៃការប្រើប្រាសក្នុងមួយថ្ងៃ) ទៅក្នុងបណ្តាញអគ្គិសនី។ សមត្ថភាពនៅក្រុមហ៊ុនអគ្គិសនីជាតិលីបង់បច្ចុប្បន្ន គឺស្មើនឹងការប្រើប្រាស់អគ្គិសនីតែ២-៣ម៉ោងក្នុងមួយថ្ងៃ ដែលបង្ខំមនុស្សជាច្រើនត្រូវប្រើម៉ាស៊ីនភ្លើងក្នុងតម្លៃថ្លៃ។

កិច្ចព្រមព្រៀងនេះ គឺជាផ្នែកមួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីដោះស្រាយការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសលីបង់ ដោយនាំយកអគ្គិសនីពីហ្ស៊កដានីទៅកាន់ប្រទេសលីបង់ និងដឹកជញ្ជូនឧស្ម័នធម្មជាតិពីអេហ្ស៊ីបទៅកាន់ប្រទេសលីបង់ ឆ្លងកាត់ប្រទេសស៊ីរី។ ដោយផែនការទាំងនេះ ថាមពលប្រហែល៧០០មេហ្គាវ៉ាត់ នឹងត្រូវបានបន្ថែមទៅបណ្តាញអគ្គិសនីរបស់លីបង់៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ