លីបង់ជូនដំណឹងថានៅតែមានមនុស្សបាត់ខ្លួននៅក្នុងការផ្ទុះដ៏កក្រើកមួយនៅក្នុងរដ្ឋធានីបេរូត

(VOVWORLD) - កាលពីថ្ងៃទី ២៩ ខែសីហា កងទ័ពលីបង់បានឲ្យដឹងថាមានមនុស្ស ៧ នាក់កំពុងបាត់ខ្លួននៅឡើយបន្ទាប់ពីការផ្ទុះដ៏គួរឱ្យរន្ធត់នៅកំពង់ផែបេរូត កាលពីថ្ងៃទី ៤ ខែសីហាកន្លងទៅ។

ក្នុងចំណោមមនុស្ស ៧ នាក់នេះ មានជនជាតិលីបង់ ៣ នាក់ ដែលសាច់ញាតិរបស់ពួកគេបានបញ្ជូនសំណាក DNA ហើយមានជនជាតិស៊ីរី ៣ នាក់ និងជនជាតិអេហ្ស៊ីបម្នាក់ទៀតផងដែរ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននាថ្ងៃទី ២៩ ខែសីហានៅរដ្ឋធានីបេរូត អ្នកនាំពាក្យយោធាលីបង់លោក Elias Aad មានប្រសាសន៍ថា ការងាររុករកនិងជួយសង្គ្រោះនឹងមិនបញ្ឈប់នៅឡើយដរាបនាគេរកឃើញបានមនុស្សដែលបាត់ខ្លួនផងដែរ។

រហូតមកទល់ពេលនេះ ការផ្ទុះដ៏កក្រើកនៅឯកំពង់ផែបេរូត បានបណ្តាលឱ្យមនុស្សយ៉ាងតិច ១៨៨ នាក់បានស្លាប់ រួមទាំងបង្កការខូចខាតរហូតដល់ទៅ ១៥ ពាន់លានដុល្លារអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ