លីបង់មានបំណងជម្រុញកិច្ចសហប្រតិបត្តិការធ្វើអាជីវកម្មជាមួយវៀតណាម

(VOVworld)-នាថ្ងៃទី២៧កញ្ញា ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអេហ្ស៊ីបនិងលីបង់
បានរួមសហការជាមួយស្ថានកុងស៊ុលកិត្តយសប្រចាំនៅលីបង់និងសភាពាណិជ្ជកម្ម
និងកសិកម្មលីបង់ រៀបចំសិក្ខាសាលាសេដ្ឋកិច្ចដោយប្រធានបទ “ទីផ្សារវៀតណាម៖
សក្កានុភាពនិងឱកាសធ្វើអាជីវកម្ម” សំដៅឧទ្ទេសនាមនូវឱកាសសហប្រតិបត្តិការរវាង
 អង្គភាពអាជីវកម្មនៃប្រទេសទាំងពីរ។ ថ្លែងមតិក្នុងសិក្ខាសាលានេះ ឯកអគ្គរដ្ឋទូតវៀត
 ណាមប្រចាំនៅអេហ្ស៊ីប លោក Do Hoang Long បានសង្កត់ធ្ងន់ថា ដើម្បីបង្កើនកិច្ច
សហប្រតិបត្តិការមិត្តភាពរវាងលីបង់ជាមួយវៀតណាម អង្គភាពអាជីវកម្មនៃប្រទេស
ទាំងពីរត្រូវសកម្មចូលរួមរាល់ផ្សារណាត់ពាណិជ្ជកម្ម ការតាំងពិព័រណ៍ និងសិក្ខាសាលា
 ដែលបានភាគីទាំងពីររៀបចំឡើង សំដៅស្វែងរកឱកាសសហប្រតិបត្តិការ បង្កើត
 កាណាល់ព័ត៌មានទីផ្សារ ដើម្បីផ្សាភ្ជាប់អង្គភាពអាជីវកម្មវៀតណាមជាមួយលីបង់។

        នៅក្នុងសិក្ខាសាលានេះ តំណាងចូលរួមបានសម្តែងគោលបំណងចង់ឲ្យស្ថាន
 ទូតវៀតណាមជួយឧបត្ថម្ភអង្គភាពអាជីវកម្មលីបង់ក្នុងកិច្ចសហប្រតិបត្តិការធ្វើអាជីវ
កម្មនិងវិនិយោគជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ