លីបីប្រកាសលទ្ធផលដម្បូងនៃការបោះឆ្នោតរដ្ឋសភា

លីបីប្រកាសលទ្ធផលដម្បូងនៃការបោះឆ្នោតរដ្ឋសភា - ảnh 1
អតីតនាយករដ្ឋមន្រ្តី Mahmoud Jibril (រូបថតៈ Internet)

(VOVworld)-នាថ្ងៃទី៩កក្កដា គណៈកម្មាធិការរៀបចំការបោះឆ្នោតកំពូល​ជាតិលីប៉ី បានប្រកាសលទ្ធផលដម្បូងការបោះឆ្នោតរដ្ឋសភាដែលប្រព្រឹត្តទៅ​កាលពីថ្ងៃទី ៧
កក្កដាកន្លងទៅ។ តាមនោះ សម្ព័ន្ធភាពបណ្តាកងកម្លំាងជនជាតិ (NFA) របស់អតីត
នាយករដ្ឋមន្រ្តី Mahmoud Jibril កំពុងនាំមុខដោយដណ្តើមបានសម្លេងគាំទ្រជាង ៥០ពាន់សម្លេងនៅមណ្ឌលបោះឆ្នោតចំនួន៣កន្លែង។រដ្ឋសភាថ្មីនៅលីប៉ីដោយមាន
អាសនៈចំនួន២០០ នឹងមានភារកិច្ចបោះឆ្នោតជ្រើសតាំងរដ្ឋាភិបាលថ្មីជំនួសក្រុម ប្រឹក្សាជាតិអន្តរកាល(NTC)និងចងក្រងរដ្ឋធម្មនុញថ្មីដើម្បីដាក់ចេញស្ទាបស្ទង់មតិ
ប្រជាជនលើទូទាំងប្រទេស។ តាមគំរោង លទ្ធផលបោះឆ្នោតនឹងបានប្រកាសជាផ្លូវ
ការថ្ងៃទី១១កក្កដានេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ