លីប៊ី៖រដ្ឋសភាបោះឆ្នោតមិនជឿទុកចិត្តចំពោះរដ្ឋាភិបាលសាមគ្គីភាពជាតិ

(VOVworld) - អ្នកនាំពាក្យនៃរដ្ឋសភាដែលត្រូវបានសហគមន៍អន្តរជាតិទទួល
ស្គាល់នៅលីប៊ីលោក Abdullah Ablahig ឲ្យដឹងថា ស្ថាប័ននីតិបញ្ញត្តិនេះនាថ្ងៃទី ២២
សីហា បានបោះឆ្នោតមិនជឿទុកចិត្តចំពោះរដ្ឋាភិបាលសាមគ្គីភាពជាតិដែលត្រូវ
បានគាំទ្រដោយអ.ស.ប។បម្រែបម្រួលនេះបានបំបែកបំបាក់រាល់ការខំប្រឹងប្រែង
របស់សហគមន៍អន្តរជាតិសំដៅដោះស្រាយវិបត្តិនៅប្រទេសអាហ្វ្រិកខាងជើងនេះ។
សមាជិកសភាមួយចំនួនប្រកាសថា លទ្ធផលបោះឆ្នោតនៃនឹងនាំទៅដល់ការ
រំសាយរដ្ឋាភិបាលដែលត្រូវបានបង្កើតឡើងតាមកិច្ចព្រមព្រៀងរបស់អ.ស.ប ខណៈ
ដែលអ្នកគាំទ្ររដ្ឋាភិបាលសាមគ្គីភាពជាតិ (GNA) ប្រឆាំងជំទាស់ប្រការ នេះ។
លីប៊ីធ្លាក់ចូលក្នុងស្ថានភាពវឹកវរក្រោយពីពេលដែលអ្នកដឹកនាំ Moamer
Kadhafi ត្រូវទម្លាក់ពីតំណែងកាលពីឆ្នាំ២០១១មក។ស្ថាប័ននីតិបញ្ញត្តិនិងរដ្ឋា
ភិបាលចំនួន២បានធ្វើសកម្មភាពក្នុងពេលដូចគ្នា ចាប់តាំងពីរដ្ឋធានី Tripoli ត្រូវ
បានទន្ទ្រាន កាន់កាប់ដោយកងកម្លាំងបះបោ Fajr Libya៕

ប្រតិកម្មទៅវិញ

ផ្សេងៗ