វ៉ាក់សាំងការពារជំងឺ Covid-19 សម្រេចបានភាពជោគជ័យជាបឋមក្នុង ដំណើរការសាកពិសោធន៍

(VOVWORLD) - ក្នុងដំណើរការសាកពិសោធន៍វ៉ាក់សាំងការពារវីរុស SARS-CoV-2 ដែលបង្កឡើងជំងឺ Covid-19 លើសត្វកណ្ដុរ បានបង្ហាញឲ្យឃើញភាពស៊ាំយ៉ាងល្អ ហើយបង្កើតឡើងអង្គបដិប្រាណ។
នារសៀលថ្ងៃទី២២កុម្ភៈ មន្ទីរវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាខេត្ត Zhejiang ប្រទេសចិន បានបើកសន្និសីទកាសែតប្រកាសស្ថានភាពប្រយុទ្ធប្រឆាំងនឹង ជំងឺរលាកផ្លូវដង្ហើម Covid-19 ក៏ដូចជាភាពជោគជ័យជាបឋមក្នុងដំណើរការ សាកពិសោធន៍វ៉ាក់សាំងការពារជំងឺនេះផងដែរ។ បណ្ដាអ្នកវិទ្យាសាស្ត្រនៃ ប្រទេសនេះបានឲ្យដឹងថា ក្នុងដំណើរការសាកពិសោធន៍វ៉ាក់សាំងការពារ វីរុស SARS-CoV-2 ដែលបង្កឡើងជំងឺ Covid-19 លើសត្វកណ្ដុរ បានបង្ហាញឲ្យឃើញភាពស៊ាំយ៉ាងល្អ ហើយបង្កើតឡើងអង្គបដិប្រាណ ដែលជាភាពជោគជ័យបឋមក្នុង ដំណើរការផលិតវ៉ាក់សាំង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ