វ៉ាក់សាំងបង្ការកូវីដ-១៩ ជាង១លានដូសរបស់គុយបាមកដល់វៀតណាម

(VOVWORLD) - កញ្ចប់វ៉ាក់សាំង Abdala សរុបចំនួន១លាន៥ម៉ឺនដូស ត្រូវបានយកឡើង យន្តហោះពិសេសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដើម្បីដឹកជញ្ជូនមក វៀតណាម ចូលរួមបម្រើការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ 

វ៉ាក់សាំងបង្ការកូវីដ-១៩ ជាង១លានដូសរបស់គុយបាមកដល់វៀតណាម - ảnh 1កញ្ចប់វ៉ាក់សាំង Abdala ត្រូវបានយកឡើងយន្តហោះដើម្បីដឹកជញ្ជូនមកវៀតណាម។ (រូបថត៖ VNA)
នាថ្ងៃទី២៤ ខែកញ្ញា តំណាងនៃមជ្ឈមណ្ឌលបច្ចេកវិទ្យាជីវសាស្ត្រនិងហ្សែន ដែលជាអង្គភាពស្រាវជ្រាវនិងផលិតវ៉ាក់សាំង Abdala បង្ការកូវីដ ១៩ បានប្រគល់ជូន ស្ថានទូតវៀតណាមប្រចាំគុយបា វ៉ាក់សាំង Abdala ចំនួន៩០ម៉ឺនដូស។ តំណាង ក្រសួងការពារជាតិគុយបាក៏បានប្រគល់ជូនអនុពន្ធការពារជាតិវៀតណាមប្រចាំគុយបា វ៉ាក់សាំង Abdala ចំនួន១៥ម៉ឺនដូសផងដែរ។
ដូច្នេះ កញ្ចប់វ៉ាក់សាំង Abdala សរុបចំនួន១លាន៥ម៉ឺនដូស ត្រូវបានយកឡើង យន្តហោះពិសេសរបស់លោកប្រធានរដ្ឋ Nguyen Xuan Phuc ដើម្បីដឹកជញ្ជូនមក វៀតណាម ចូលរួមបម្រើការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតកូវីដ ១៩។ នេះគឺជាជោគ ជ័យដ៏ពិសេសមួយខាងការទូតវ៉ាក់សាំង ក្នុងដំណើរទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ គុយបា និងចូលរួមសម័យពិភាក្សាជាន់ខ្ពស់រួមនៃមហាសន្និបាតអង្គការសហប្រជាជាតិ នីតិកាលទី៧៦របស់ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc៕

ប្រតិកម្មទៅវិញ

ផ្សេងៗ