វគ្គផ្តាច់ព្រ័ត្រ VOV’s Kpop Contest 2019

(VOVWORLD) -តាមរយៈតន្ត្រី បន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម កូរ៉េខាងត្បូង ប្រកបដោយចីរភាពនិងល្អប្រសើរថែមទៀត
វគ្គផ្តាច់ព្រ័ត្រ VOV’s Kpop Contest 2019 - ảnh 1 អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky (ខាងស្ដាំ)

នារាត្រីថ្ងៃទី ១០ ខែមករា នៅទីក្រុងហាណូយ បានប្រព្រឹត្តិទៅរាត្រីផ្តាច់ព្រ័ត្រ នៃការប្រឡងសំនៀងចម្រៀងជាភាសាកូរ៉េខាងត្បូង VOV 2019 - VOV’s Kpop Contest 2019។ ព្រឹត្តិការណ៍នេះបានប្រព្រឹត្តិទៅសំដៅអបអរសារទរទិវារំលឹកខួបលើកទី ២៧ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម - កូរ៉េខាងត្បូង (២២ ធ្នូ ១៩៩២ - ២២ ធ្នូ ២០១៩) និង រំលឹកខួបលើទី ១ ឆ្នាំ នៃការបង្កើតកម្មវិធីផ្សាយសម្លេងជាភាសាកូរ៉េខាងត្បូងនៃ VOV5។

អញ្ជើញថ្លែងនៅទីនេះ អគ្គនាយកវិទ្យុសម្លេងវៀតណាមលោក Nguyen The Ky បានឲ្យដឹងថា៖

“ក្នុងរយៈពេលកន្លងទៅ វិទ្យុសម្លេងវៀតណាមបានរៀបចំព្រឹត្តិការណ៍តន្ត្រីគួរឲ្យទាក់ទាញជាច្រើន ដើម្បីឧទ្ទេសនាមដល់ អ្នកនិយមចូលចិត្តតន្ត្រីវៀតណាម ជាពិសេសយុវជនអំពីការអភិវឌ្ឍយ៉ាងខ្លាំងក្លានិងគួរឱ្យចាប់អារម្មណ៍នៃតន្ត្រីកូរ៉េខាងត្បូងបទចំរៀងដែលកំពុងពេញនិយម និងអ្នកចម្រៀងល្បីល្បាញរបស់កូរ៉េខាងត្បូង ក៏ដូចជាអ្នកចម្រៀងវៀតណាម ដែលច្រៀងជាភាសាកូរ៉េខាងត្បូង និងប្រជាជនកូរ៉េខាងត្បូងដែលកំពុង ធ្វើការ និងរស់នៅវៀតណាម។ តាមរយៈតន្ត្រី យើងបន្តជំរុញទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងវៀតណាម កូរ៉េខាងត្បូង ប្រកបដោយចីរភាពនិងល្អប្រសើរថែមទៀត”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ