វគ្គហ្វឹកហាត់ការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅ ឯបរទេស

(VOVWORLD) - ថ្លែងនៅទីនេះ លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋ ទទួលបន្ទុកជនវៀតណាមនៅឯបរទេសបានជម្រាប ថា កម្មវិធីហ្វឹកហាត់នេះមិន ត្រឹមតែផ្គត់ផ្គង់ចំណេះដឹងអំពីភាសាវៀត ណាម ហើយបំប៉ន់ជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀនភាសាវៀត ណាមទំនើបប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ចំណេះដឹងជា ច្រើនស្ដីពីវប្បធម៌ប្រវត្តិសាស្រ្តវៀតណាមទៀតផង។ 
វគ្គហ្វឹកហាត់ការបង្រៀនភាសាវៀតណាមសម្រាប់គ្រូបង្រៀនវៀតណាមនៅ ឯបរទេស - ảnh 1 បណ្ដាសិក្ខាកាមចូលរួមវគ្គហ្វឹកហាត់លើកនេះ (រូបថត៖ nhandan.com.vn)

  នាព្រឹកថ្ងៃទី១២ ខែសីហា នៅរដ្ឋធានីហាណូយ គណៈកម្មាធិការរដ្ឋទទួល បន្ទុកជនវៀតណាមនៅឯបរទេស បានសហការជាមួយក្រសួងអប់រំនិងបណ្ដុះ បណ្ដាល រៀបចំវគ្គហ្វឹកហាត់ បំប៉ន់គ្រូបង្រៀននិងជនស្ម័គ្រចិត្តបង្រៀនភាសា វៀតណាមអោយសហគមន៍ជនវៀតណាមនៅឯបរទេស។ នេះជាវគ្គហ្វឹកហាត់ ដែលមានបរិមាណសិក្ខាកាមចូលរួមយ៉ាងច្រើនបំផុតតាំងពីមុនមក ដោយមាន គ្រូបង្រៀននិងជនស្ម័គ្រចិត្តចំនួន៨០នាក់មកពីប្រទេសនិងតំបន់ដែនដីចំនួន១០។

        ថ្លែងនៅទីនេះ លោក Luong Thanh Nghi អនុប្រធានគណៈកម្មាធិការរដ្ឋ ទទួលបន្ទុកជនវៀត ណាមនៅឯបរទេសបានជម្រាបថា កម្មវិធីហ្វឹកហាត់នេះមិន ត្រឹមតែផ្គត់ផ្គង់ចំណេះដឹងអំពីភាសា វៀតណាម ហើយបំប៉ន់ជំនាញគរុកោសល្យ និងវិធីសាស្ត្របង្រៀនភាសាវៀតណាមទំនើបប៉ុណ្ណោះទេ ថែមទាំងផ្គត់ផ្គង់ចំណេះដឹងជា ច្រើនស្ដីពីវប្បធម៌ប្រវត្តិសាស្រ្តវៀតណាមទៀតផង។ សកម្មភាពនេះត្រូវបានសហ គមន៍ជនវៀតណាមនៅឯបរទេសវាយតម្លៃខ្ពស់ ដោយសាររួមចំណែកលើក កំពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រភាសាវៀតណាម។លោក Luong Thanh Nghi បានអោយដឹងថា៖

        “នេះជាវគ្គហ្វឹកហាត់ដែលមានបរិមាណសិក្ខាកាមច្រើនបំផុតតាំងពីមុននេះ។ ប្រការនេះបានសរអោយឃើញនូវការយកចិត្តទុកដាក់កាន់តែខ្លាំងពីមួយថ្ងៃ ទៅមួយថ្ងៃរបស់សហគមន៍ជនវៀតណាមនៅឯបរទេសដល់ការបង្រៀនភាសា វៀតណាមអោយកូនចៅរបស់ខ្លួន។ ខ្ញុំជឿជាក់ថាក្រោយពីចូលរួមវគ្គហ្វឹកហាត់ នេះ បណ្ដាសិក្ខាកាមនឹងបន្តចូលរួមយ៉ាងសកម្ម ហើយក្លាយទៅជាកម្លាំងស្នូល ដើម្បីជំរុញចលនាលើកកំពស់គុណភាពនៃការបង្រៀននិងការរៀនសូត្រភាសា វៀតណាមក្នុងសហគមន៍ជនវៀត ណាមនៅប្រទេសសាមី រួមចំណែកទៅក្នុងការ អភិរក្សភាសាកំណើតក៏ដូចជារក្សានិងពង្រីកអត្តសញ្ញាណជាតិក្នុងសហគមន៍ជនវៀតណាមនៅឯបរទេសផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ