វង់​​ចរចាបន្ត​រវាង​​រុស្ស៊ី​និង​​អ៊ុយក្រែន​នឹង​​ប្រព្រឹត្តិទៅ​​នៅ​​តួកគី

(VOVWORLD) - នៅថ្ងៃទី ២៧ ខែមីនា ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan និងប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានយល់ព្រមរៀបចំកិច្ចចរចាបន្តរវាងរុស្ស៊ី និងអ៊ុយក្រែននៅទីក្រុង Istanbul ប្រទេសទួរគី។
វង់​​ចរចាបន្ត​រវាង​​រុស្ស៊ី​និង​​អ៊ុយក្រែន​នឹង​​ប្រព្រឹត្តិទៅ​​នៅ​​តួកគី - ảnh 1រូបថត៖ Sputnik

យោងតាមសេចក្តីប្រកាសរបស់វិមានប្រធានាធិបតីទួរគី មេដឹកនាំទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទនាថ្ងៃដដែល ហើយបានពិភាក្សាអំពីការវិវត្តថ្មីបំផុតនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន និងដំណើរការចរចារវាងទីក្រុងម៉ូស្គូ និងគៀវ។

ក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ លោកប្រធានាធិបតី Recep Tayyip Erdogan បានប្រាប់លោកប្រធានាធិបតី Vladimir Putin ថា បទឈប់បាញ់មួយនិងសន្តិភាពរវាងរុស្ស៊ីនិងអ៊ុយក្រែន ត្រូវសម្រេចឱ្យបានយ៉ាងឆាប់បំផុតតាមដែលអាចធ្វើទៅបាន ហើយថាស្ថានភាពមនុស្សធម៌នៅក្នុងតំបន់ត្រូវបានកែលំអ។ មេដឹកនាំទួរគីបានសង្កត់ធ្ងន់ថា ប្រទេសខ្លួននឹងបន្ត "រួមចំណែកតាមគ្រប់ទម្រង់ ក្នុងដំណើរការនេះ" ។

ប្រធានគណៈប្រតុភូចរចារុស្ស៊ី លោក Vladimir Medinsky បានប្រកាសថា ភាគីទាំងពីរបានពិភាក្សាគ្នានៅថ្ងៃទី ២៧ ខែមីនា ហើយបានសម្រេចចិត្តបើកកិច្ចចរចាក្នុងរយៈពេលពីរថ្ងៃ គឺថ្ងៃទី ២៩ និង ៣០ ខែមីនា តាមទម្រង់ផ្ទាល់មុខគ្នា៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ