វង់ចរចារជាបន្តរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ កញ្ញា ខាងមុខ


វង់ចរចារជាបន្តរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ កញ្ញា ខាងមុខ - ảnh 1
វង់ចរចារជាបន្តរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅនាថ្ងៃទី ១៨ កញ្ញា ខាងមុខ (Image: VNA)

(VOVworld) – នាថ្ងៃទី ៤ កញ្ញា បណ្ដាមន្ត្រីអាមេរិកនិងសហភាពអឺរ៉ុប (EU)
បានជូន ដំណឹងថា៖ វង់ចរចារជាបន្តរវាងអ៊ីរ៉ង់និងក្រុម P5+1 នឹងប្រព្រឹត្តទៅ
នៅទីក្រុង New York នាថ្ងៃទី ១៨ កញ្ញា នៅខាងក្រៅកិច្ចប្រជុំនៃមហាសន្និបាត
អ.ស.ប.។ លោក Michael Mann អ្នកនាំពាក្យរបស់តំណាងជាន់ខ្ពស់ទទួលបន្ទុក
គោលនយោបាយនិងកិច្ចការបរទេសរបស់ EU លោកស្រី Catherine Ashton បាន
ឲ្យដឹងថា៖ វង់ចរចារនេះ នឹងមានការចូលរួមរបស់មន្ត្រីក្រុម P5+1 ដឹកនាំដោយ
លោកស្រី Ashton។ ភាគីអាមេរិក បានទទួលស្គាល់ថា៖ អនុរដ្ឋមន្ត្រីការបរទេស
នៃប្រទេសនេះ លោកស្រី  Wendy Sherman នឹងដឹកនាំក្រុមចរចាររបស់អាមេរិក។ អ្នកនាំពាក្យក្រសួងការបរទេស អាមេរិក លោកស្រី  Marie Harf បានសម្តែងក្តី
សង្ឃឹមថា៖ ការចរចារនឹងត្រូវបានរៀបចំឡើងនៅថ្នាក់រដ្ឋមន្ត្រី។ ប៉ុន្តែ លោកស្រី
 Marie Harf  មិនដឹងច្បាស់ថា៖ បណ្ដារដ្ឋមន្ត្រីការបរទេសនឹងចូលរួមការចរចារ
នេះដែរឬទេ។ អ៊ីរ៉ង់និងក្រុម P5+1 នឹងដំណើរការចរចារចុងក្រោយអំពីកម្មវិធី
នុយក្លេអ៊ែររបស់ Tehran នាថ្ងៃទី ២៤ វិច្ឆិការ ឆ្នាំ ២០១៤៕

ប្រតិកម្មទៅវិញ

ផ្សេងៗ