វង់ចរចារលើកទី ៣ រវាងអ៊ីរ៉ង់និងក្រុម P5+1 ទទួលបានការបោះជំហានសកម្ម


វង់ចរចារលើកទី ៣ រវាងអ៊ីរ៉ង់និងក្រុម P5+1 ទទួលបានការបោះជំហានសកម្ម - ảnh 1
អ៊ីរ៉ង់និងក្រុម P5+1 បានបញ្ចប់វង់ចរចារលើកទី ៣ នៅរដ្ឋធានី Vienna (អូស្រ្តីស) (Image: VOV)

(VOVworld) – តំណាងនានារបស់អ៊ីរ៉ង់និងក្រុម P5+1 បានបញ្ចប់វង់ចរចារ
លើកទី ៣ នៅរដ្ឋធានី Vienna (អូស្រ្តីស) សំដៅជំរុញការចុះហត្ថលេខាលើ
កិច្ចព្រមព្រៀង មួយយូរអង្វែងនិងគ្រប់វិស័យអំពីបញ្ហានុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ថ្លែងមតិចំពោះមុខ មជ្ឈដ្ឋានអ្នកសារព័ត៌មានបន្ទាប់ពីការចរចារ រដ្ឋមន្ត្រីការបរ
អទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានឲ្យដឹងថា៖ ភាគីនានាបានឯក
ភាពអំពី ៥០% - ៦០% នៃខ្លឹមសារសេចក្តីពង្រាងកិច្ចព្រមព្រៀងចុងក្រោយ។
តំណាងជាន់ខ្ពស់ទទួលបន្ទុកគោលនយោបាយសន្តិសុខនិងកិច្ចការបរទេស
របស់សហភាពអឺរ៉ុប (EU) លោកស្រី Catherine Ashton បានអះអាងថា៖ លទ្ធផល
នៃវង់ចរចារលើកនេះគឺ ជាក់ស្តែងនិងគ្រប់ជ្រុងជ្រោយ។ រីឯខ្លួនវិញ តំណាង
ក្រុមចរចាររបស់អាមេរិកក៏បានវាយតំលៃថា៖ បណ្ដាភាគីដែលបានចូលរួមការ
ចរចារនេះក៏បានមានការបោះជំហាន​ក្នុងការទទួលបានកិច្ចព្រមព្រៀងចុង
ក្រោយមួយ។ តាមផែនការ វង់ចរចារជាបន្ត នឹងត្រូវបានរៀបចំឡើង នាថ្ងៃទី
១៣ ឧសភា ខាងមុខនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ