វេជ្ជបណ្ឌិតវៀតណាមវះកាត់ដោយរ៉ូបូតប្រកបដោយជោគជ័យនៅឯបរទេស

(VOVWORLD) - នាថ្ងៃទី២៤ ខែតុលា តាមការអញ្ជើញរបស់មន្ទីរពេទ្យ Philippine General Hospital នោះ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan បានទៅកាន់ ហ្វីលីពីនដើម្បីអនុវត្តការវះកាត់ក្រពះដោយរ៉ូបូតជាលើកដំបូងសម្រាប់អ្នកជំងឺពីរនាក់នៅទីនេះ ហើយការវះកាត់ទាំងពីរនេះបានបញ្ចប់ប្រកបដោយជោគជ័យ៕
វេជ្ជបណ្ឌិតវៀតណាមវះកាត់ដោយរ៉ូបូតប្រកបដោយជោគជ័យនៅឯបរទេស - ảnh 1ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan អនុវត្តការវះកាត់ដោយរ៉ូបូតនៅមន្ទីរពេទ្យ Philippine General Hospital (រូបថត៖ TTXVN) 

  នាថ្ងៃទី២៦ ខែតុលា វេជ្ជបណ្ឌិតលោក Tran Vinh Hung នាយកមន្ទីរពេទ្យ Binh Dan ទីក្រុង ហូជីមិញ បានអោយដឹងថា ក្នុងតួនាទីជាជំនាញការណែនាំតាម សំណើរបស់អ្នកផលិតប្រព័ន្ធរ៉ូបូតវះកាត់ Da Vinci (ក្រុមហ៊ុន Intuitive របស់ អាមេរិក) នោះ បណ្ដាវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan បានណែនាំអនុវត្តការវះ កាត់ដោយរ៉ូបូតសម្រាប់មន្ទីរពេទ្យ Philippine General Hospital របស់ហ្វីលីពីន។ ជាក់ស្ដែងគឺ នាថ្ងៃទី២៤ ខែតុលា តាមការអញ្ជើញរបស់មន្ទីរពេទ្យ Philippine General Hospital នោះ ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Binh Dan បានទៅកាន់ ហ្វីលីពីនដើម្បីអនុវត្តការវះកាត់ក្រពះដោយរ៉ូបូតជាលើកដំបូងសម្រាប់អ្នកជំងឺពីរនាក់នៅទីនេះ ហើយការវះកាត់ទាំងពីរនេះបានបញ្ចប់ប្រកបដោយជោគជ័យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ