វណ្ណកម្ម១៤៣ចូលវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់កាសែតជាតិលើកទី១០ឆ្នាំ២០១៥

វណ្ណកម្ម១៤៣ចូលវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់កាសែតជាតិលើកទី១០ឆ្នាំ២០១៥ - ảnh 1
អ្នកកាសែត Mai Duc Loc

(VOVworld)-នាព្រឹកថ្ងៃទី៣មិថុនានៅទីក្រុងហាណូយ ក្រុមប្រឹក្សារៀបចំពាន រង្វាន់
កាសែតជាតិលើកទី១០ឆ្នាំ២០១៥បានជ្រើសរើសវណ្ណកម្មឆ្នើមចំនួន១៤៣ ចូលក្នុង
វគ្គផ្តាច់ព្រ័ត្រ។ គុណភាពនៃវណ្ណកម្មទាំងអស់នេះត្រូវបានវាយតម្លៃថា បានឆ្លុះ
បញ្ចាំងយ៉ាងគ្រប់គ្រាន់នូវស្ថានភាពប្រទេសជាតិ និងការខំប្រឹងប្រែងរបស់ ប្រព័ន្ធ
នយោបាយក្នុងការអនុវត្តគោលនយោបាយរបស់បក្ស ច្បាប់របស់រដ្ឋ និង ការគ្រប់
គ្រងរបស់រដ្ឋាភិបាល។ អ្នកកាសែត Mai Duc Loc បានវាយតម្លៃទូទៅថា

“តាមការវាយតម្លៃរបស់អនុគណៈកម្មាធិការក្រុមប្រឹក្សារៀបចំគឺវណ្ណកម្មចូលរួម
ទាំងអស់នៅរក្សាបានគុណភាពល្អ ហើយស្ថាប័នសារព័ត៌មានតំបន់ក៏បានលើក
យកក្រកួតប្រជែងជាមួយស្ថាប័នសារព័ត៌មានមជ្ឈឹមផងដែរ។ បទវិចារណកថា
បទអត្ថាធិប្បាយ របស់កាសែតបោះពុម្ភដែលមានចំនួនអ្នកនិពន្ធចូលរួមកើន
ឡើងប្រៀបនឹងឆ្នាំ២០១៤ដែរ”។

        ក្រុមប្រឹក្សារៀបចំបានរង្វាន់កាសែតជាតិលើកទី១០ឆ្នាំ២០១៥នឹងបំពេញ
ការងាររហូតដល់ថ្ងៃទី៤មិថុនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ