វ៉េណេស៊ុយអេឡាបានបំផ្លាញចោលផែនការធ្វើរដ្ឋប្រហារថ្មី

(VOVWORLD) - នាថ្ងៃទី ២៦ ខែមិថុនា រដ្ឋាភិបាលវ៉េណេស៊ុយអេឡា បានប្រកាសថាទើបតែបំផ្លាញចោលការប៉ុនប៉ងធ្វើរដ្ឋប្រហារថ្មីរបស់ភាគីប្រឆាំងដោយមានការគាំទ្រពីប្រទេសខាងក្រៅក្នុងនោះមានផែនការសម្លាប់មន្រ្តីជាន់ខ្ពស់ដូចជា ប្រធានាធិបតីលោក Nicolas Maduro និងភរិយារបស់លោក ក៏ដូចជាប្រធានរដ្ឋសភា លោក Diosdado Cabello ។
វ៉េណេស៊ុយអេឡាបានបំផ្លាញចោលផែនការធ្វើរដ្ឋប្រហារថ្មី - ảnh 1 ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក Nicolas Maduro

ថ្លែងនៅកាន់ទូរទស្សន៍ជាតិ រដ្ឋមន្រ្តីទូរគមនាគមន៍វ៉េណេស៊ុយអេឡា លោក Jorge Rodriguez បានឲ្យដឹងថាអតីតនាយទាហានមួយក្រុមនៃកងកម្លាំងប្រដាប់អាវុធវ៉េណេស៊ុយអេឡា បានរៀបចំផែនការដណ្ដើមអំណាចអស់រយៈពេល ១៤ខែ។ យោងតាមលទ្ធផលនៃការស៊ើបអង្កេត ផែនការពោលខាងលើនេះត្រូវបានអតីតនាយទាហាន Eduardo JoséBáz Torrealba ដែលកសាងផែនការឡើងពីសាធារណរដ្ឋ Dominicana ដោយមានការចូលរួមពីទាហានស៊ីឈ្នួលជនជាតិអ៊ីស្រាអែល អាមេរិក និងកូឡុំប៊ី ដែលបែងចែកការប្រយុទ្ធជា ៣ ក្រុមផងដែរ។ មេក្លោងទាំងនេះមានបំណងចង់កាន់កាប់មូលដ្ឋានយោធាដ៏សំខាន់បំផុតនៅទីក្រុងCacaras និងវិមានប្រធានាធិបតី Miraflores ហើយបន្ទាប់មកនាំលោកឧត្តមសេនីយ៍ Raul Baduel ធ្វើសច្ចាប្រណិធានចូលកាន់តំណែងធ្វើជា "ប្រធានាធិបតីបណ្ដោះអាសន្ន" ផងដែរ។ នាបច្ចុប្បន្ន លោក Baduel កំពុងត្រូវបានរដ្ឋអំណាច     វ៉េណេស៊ុយអេឡាចោទប្រកាន់ពីបទធ្វើអំពើពុករលួយផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ