វេណេស៊ុយអេឡារំលឹកខួបទិវាមរណភាពរបស់អតីតប្រធានាធិបតី Charsvesក្នុងរយៈពេល១០ថ្ងៃ

វេណេស៊ុយអេឡារំលឹកខួបទិវាមរណភាពរបស់អតីតប្រធានាធិបតី Charsvesក្នុងរយៈពេល១០ថ្ងៃ - ảnh 1
Venezuela រំលឹកខួបទិវាបរណភាពរបស់អតីតប្រធានាធិបតី Charsves
ក្នុងរយៈ ពេល១០ថ្ងៃ (រូបថតៈReuters )


(VOVworld)-ចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី១៥មិនា ប្រទេស វេណេស៊ុយអេឡា បាន
រៀបចំ សកម្មភាពនយោបាយ សង្គម វិទ្យាសាស្រ្ត វប្បធម៌ជាច្រើន លើទូទាំង
ប្រទេស សំដៅរំលឹកខួប២ឆ្នាំនៃទិវាមរណភាពរបស់អតីតប្រធានាធិបតីលោក
Hugo Chávez Frías (ថ្ងៃទី២៨កក្កដា១៩៥៤-ថ្ងៃទី៥មិនា២០១៣)។ គណៈបក្ស
សង្គម និយមឯកភាព (PSUV) កំពុងកាន់អំណាចដោយលោក Chávez បង្កើត
ឡើង នឹងធ្វើជាអធិបតីវេទិការមហាជន១នៅរដ្ឋធានី Caracas ។ PSUV បាន
អំពាវនាវ ប្រជាជនទាំងមូល ចូលរួមរាល់សកម្មភាពនៃពិធីរំលឹកខួបនេះ
ដើម្បីលើកដំកើង វីរៈ ជនដ៏អង់អាចក្លាហានមួយរូបនេះ។ ក្នុងពេលជាមួយ
គ្នានោះ រដ្ឋអំណាច Barinas ជាស្រុកកំណើតរបស់អតីត Chávez ក៏បានរៀប
ចំសកម្មភាពជាង៤០ សំដៅ រំលឹកខួបនេះដែរ ក្នុងនោះមានការដើរដង្ហែរ
ក្បួន សម្តែងសិល្បៈ ជាដើម។

        ក្នុងរយៈពេល៤០ឆ្នាំកាន់អំណាច (១៩៩៩-២០១៣) អតីត Chávez
បាន បន្សល់ទុកនូវការកត់សម្គាល់ដ៏ជ្រាលជ្រៅជាច្រើនលើគ្រប់វិស័យ
សង្គម របស់ Venezuela ក៏ដូចជាលើឆាកនយោបាយរបស់ទ្វីបអាមេរិក
ឡាទិន។ ចំពោះទំនាក់ ទំនងកិច្ចការក្នុងប្រទេស លោកឥស្សារៈជន១
នាក់បំផុសឲ្យប្រជាជន Venezuela មនសិការនយោបាយជាម្ចាស់ជោគ
វាសនារបស់ខ្លួន។ រីឯក្នុងការទំនាក់ទំនង កិច្ចការបរទេស លោកជាដង
ទង់ជាតិនៃចំណងសាមគ្គីរវាងបណ្តាប្រទេសទ្វីប អាមេរិកឡាទិនផង
ដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ