វេណេហ្ស៊ុយអេឡាបង្ហូតទង់ Mercosur ទទួលតំណែងជាប្រធានប្ដូរវេន

វេណេហ្ស៊ុយអេឡាបង្ហូតទង់ Mercosur ទទួលតំណែងជាប្រធានប្ដូរវេន - ảnh 1
រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាលោកស្រី Delcy Rodriguez (រូបថត៖telesurtv.net)

(VOVworld) - នាថ្ងៃទី៥ សីហា វេណេហ្ស៊ុយអេឡាបានអនុវត្តន៍ពិធីបង្ហូតទង់ទីផ្សារ
រួមអាមេរិកខាងត្បូង (Mercosur) នៅទីស្នាក់ការក្រសួងការបរទេសនៃប្រទេសនេះ។
នេះជាបម្រែបម្រួលដែលសរឲ្យឃើញថា ប្រទេសអាមេរិកខាងត្បូងនេះនឹងទទួល
តំណែងជាប្រធានប្ដូរវេនរបស់ Mercosur ក្នុងកាលៈទេសៈដែលផ្ទៃ ក្នុងនៃប្លុកនេះ
នៅតែខ្វែងគំនិតទាក់ទិនដល់សេចក្ដីសំរេចពោលខាងលើ។ថ្លែង មតិនៅពិធីនេះ
រដ្ឋមន្រ្តីការបរទេសវេណេហ្ស៊ុយអេឡាលោកស្រី Delcy Rodriguez បានថ្កោលទោស
អំពើធ្វើពហិការរបស់ប្រទេសជាសមាជិកចំនួន៣នោះគឺ ប៉ារ៉ាហ្គាយ ប្រេស៊ីលនិង
អាហ្សង់ទីន។អ៊ុយរូហ្គាយជាប្រទេសសមាជិកតែមួយ គត់គាំទ្រការផ្លាស់តំណែង
ប្រធានប្ដូរវេនសំរាប់វេណេហ្ស៊ុយអេឡា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ