វៀតណាម- កម្ពុជានិងឡាវខំប្រឹងប្រែងអនុវត្តគោលដៅសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន

(VOVworld)-ក្នុងក្របខ័ណ្ឌនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីវៀតណាម- កម្ពុជានិងឡាវ ស្តីពីកិច្ចសហប្រតិបត្តិការបង្ការប្រឆាំងគ្រឿងញៀនលើកទី១៥ ដែលបានប្រព្រឹត្ត​ទៅនៅទីក្រុងហូជីមិញ នៅសម័យបិទសន្និសីទនាថ្ងៃទី១០ធ្នូ គណៈកម្មាធិការ
ជាតិទទួលបន្ទុកការងារបង្ការប្រឆាំងជំងឺAIDS និងបង្ការប្រឆាំងគ្រឿងញៀនវៀត
ណាមរួមជាមួយ គណៈកម្មាធិការជាតិទទួលបន្ទុកបង្ការប្រឆាំងគ្រឿងញៀនកម្ពុជា
និងសាធារណ រដ្ឋប្រជាមានិតឡាវ បានឯកភាពគ្នាលើសេចក្តីថ្លែងការណ៍រួមព្រម
ទាំងចុះហត្ថលេ ខាលើកំណត់ត្រានៃសន្និសីទនេះ។

វៀតណាម- កម្ពុជានិងឡាវខំប្រឹងប្រែងអនុវត្តគោលដៅសហគមន៍អាស៊ានមួយគ្មានគ្រឿងញៀន - ảnh 1
តំណាងចូលរួមសន្និសីទ(រូបថត៖ qdnd)

        សេចក្តីថ្លែងការណ៍រួមនៃសន្និសីទបានលើកច្បាស់ថា ប្រទេសទាំងបីនឹង អនុវត្តដំណោះស្រាយទប់ស្កាត់សកម្មភាពជួញដូគ្រឿងញៀនឆ្លងដែន។ រួម ជាមួយ
គ្នានោះ ជម្រុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយប្រទេសអស៊ាន នានា។ ក៏តាមសេចក្តីថ្លែងការណ៍រួមនេះ ភាគីនានានឹងលើកកំពស់ការយល់ដឹង របស់ប្រជា
ជន ជាពិសេសគឺប្រជាពលរដ្ឋនៅជាប់ព្រំដែន អំពីគ្រោះថ្នាក់នៃការ ប្រើប្រាស់គ្រឿង
ញៀន។ ឧត្តមសេនីយ៍ឯក Le Quy Vuong អនុរដ្ឋមន្ត្រីក្រសួង នគបាលនិងជាប្រ
ធានគណៈប្រតិភូវៀតណាមសន្យាថា៖

        “ក្នុងនាមជាប្រធានសន្និសីទលើកទី១៥ វៀតណាមសន្យានឹងធ្វើអស់ពី
កម្លាំងកាយចិត្ត សំដៅអនុវត្តប្រកបដោយជោគជ័យរាល់ខ្លឹមសាដែលទទួល​បាន។ ដើម្បីបំពេញល្អភារកិច្ចរបស់ខ្លួន វៀតណាមក៏មានបំណងទទួលបានការ គាំទ្រ​និងសហការយ៉ាងស្អិតរមួតរបស់គណៈកម្មាធិការជាតិទទួលបន្ទុកបង្ការប្រឆាំង
គ្រឿងញៀនកម្ពុជានិងឡាវផងដែរ ”។

        សន្និសីទថ្នាក់រដ្ឋមន្ត្រីវៀតណាម-កម្ពុជានិងឡាវស្តីពីកិច្ចសហប្រតិបត្តិការ បង្ការប្រឆាំងគ្រឿងញៀនលើកទី១៦នឹងប្រព្រឹត្តទៅនាឆ្នាំ២០១៦នៅព្រះរាជា
ណាចក្រកម្ពូជា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ