វៀតណាម - គោលដៅអាទិភាពរបស់ធនាគារ Standard Chartered

(VOVWORLD) - ធនាគារ Standard Chartered (SC) បានកំណត់វៀតណាមជាគោលដៅ អាទិភាពមួយក្នុងចំណោមខឿនសេដ្ឋកិច្ចទើបលេចចេញ អាស្រ័យដោយសក្ដានុពល អភិវឌ្ឍនិងគោលនយោបាយសមាហរណកម្ម។ 
វៀតណាម - គោលដៅអាទិភាពរបស់ធនាគារ Standard Chartered  - ảnh 1លោក Jose Vinals ប្រធាន Standard Chartered Group និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien។
(រូបថត៖ congthuong.vn)
នេះបើតាមប្រសាសន៍របស់លោក Jose Vinals ប្រធាន Standard Chartered Group នៅក្នុងកិច្ចសន្ទនាជាមួយរដ្ឋមន្រ្តី ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាមលោក Nguyen Hong Dien នៅក្នុង ក្របខ័ណ្ឌដំណើរទស្សនកិច្ចការងារ និងចូលរួមកិច្ចប្រជុំ COP២៦ របស់លោកនាយក រដ្ឋមន្រ្តី Pham Minh Chinh នៅ Glasgow ចក្រភពអង់គ្លេស ចាប់ពីថ្ងៃទី៣១ តុលា ដល់ថ្ងៃទី៣ វិច្ឆិកាកន្លងទៅ។  
ក្នុងជំនួបជាមួយលោក Jose Vinals លោករដ្ឋមន្រ្តី Nguyen Hong Dien បាន បញ្ជាក់ថា ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មនឹងកសាងរបៀបរបបចាំបាច់ ដើម្បី លើកកំពស់កម្លាំងសេដ្ឋកិច្ចផ្ទៃក្នុង ហើយលើកកំពស់សមត្ថភាពប្រកួតប្រជែងរបស់ សហគ្រាសវៀតណាមផងដែរ។ រាល់របៀបរបបទាំងនេះនឹងជួយសហគ្រាសទាញ យកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) ក្នុងប្រតិបត្តិការនាំចេញ ព្រម ទាំងបំពេញតម្រូវការនៃទីផ្សារក្នុងស្រុកផងដែរ។ ក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មក៏ នឹងជំរុញដំណើរការផ្លាស់ប្ដូរឌីជីថលក្នុងវិស័យផលិតកម្ម ពាណិជ្ជកម្មទាំងអស់ ហើយ ឆ្ពោះទៅរកគំរូបអភិវឌ្ឍប្រកបដោយចីរភាព។
រីឯខ្លួនវិញ លោក Jose Vinals បានឲ្យដឹងថា ធនាគារ SC មានសមត្ថភាពវិនិ យោគច្រើនជាងទៀត ហើយជំរុញការផ្ទេរប្រគល់បច្ចេកវិទ្យា និងរួមវិភាគទានផល ប្រយោជន៍សេដ្ឋកិច្ចជាច្រើនសម្រាប់ វៀតណាម។ វៀតណាមមានឱកាសក្លាយទៅ ជារោងចក្រមួយក្នុងចំណោមរោងចក្រសំខាន់ៗរបស់ពិភពលោក ហើយអាចចូលរួម កាន់តែជ្រាលជ្រៅក្នុងខ្សែសង្វាក់តម្លៃសកលផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ