វៀតណាម - ចិនលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

(VOVWORLD) - នាថ្ងៃទី ២១ ខែមករា នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានអញ្ជើញទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត ណាម 
វៀតណាម - ចិនលើកកម្ពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ  - ảnh 1 លោក Trinh Dinh Dung អញ្ជើញទទួលជាមួយលោកឯកអគ្គរដ្ឋទូតចិន Xiong Bo

នាថ្ងៃទី ២១ ខែមករា នៅទីក្រុងហាណូយ ក្នុងពិធីទទួលជួបជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅវៀត ណាម លោក Xiong Bo, ឧបនាយករដ្ឋមន្រ្តីវៀត ណាមលោក Trinh Dinh Dung បានស្នើអោយភាគីទាំងពីរ បន្តអនុវត្តយ៉ាងល្អរាល់កិច្ចព្រមព្រៀងនិងការយល់ដឹងខ្ពស់រួម រួមទាំងបន្តរក្សាការជួបប្រាស្រ័យ និងជំរុញកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើគ្រប់វិស័យ ជាពិសេសលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មនិងវិនិយោគ។

លោកឧបនាយករដ្ឋមន្រ្តីមានគោលបំណង ចង់អោយលោកឯកអគ្គរដ្ឋទូត Xiong Bo ក្នុងតួនាទីរបស់ខ្លួន លោកនឹងជំរុញដើម្បីរួមចំណែកក្នុងតុល្យពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ម្យ៉ាងវិញទៀត ភាគីទាំងពីរគួរតែសហការគ្នា ដោះស្រាយអោយស្រេចបាច់រាល់បញ្ហានៅសេសសល់ ដើម្បីកុំអោយប៉ះពាល់ដល់កិត្យានុភាព និងរូបភាពរបស់វិនិយោគិនចិន។

យល់ស្របចំពោះរាល់គោលដៅអភិវឌ្ឍន៍ពាណិជ្ជកម្មទ្វាភាគីប្រកបដោយតម្លាភាព តុល្យភាពនិងប្រកបដោយចីរភាពដែលលោកឧបនាយករដ្ឋមន្ត្រីបានដាក់ចេញនោះ លោកឯកអគ្គរដ្ឋទូត Xiong Bo បានអោយដឹងថា ភាគីចិនកំពុងបន្តជំរុញនិងបើកទូលាយការនាំចូលពីវៀតណាម ជាពិសេស គឺមុខទំនិញកសិផលដែលជាឧត្តមភាពរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ