វៀតណាម៖ ដំណើការជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូង បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែកូវីដ ១៩

(VOVWORLD) - ពេលវេលាហោះហើរចំណាយអស់រយៈពេល ៥ ម៉ោង ១៥ នាទី ហើយ ទីមកដល់គឺអាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ។
វៀតណាម៖ ដំណើការជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូង បន្ទាប់ពីត្រូវផ្អាកអស់រយៈពេលជាច្រើនខែដោយសារតែកូវីដ ១៩ - ảnh 1 អ្នកដំណើរលើយន្តហោះ (រូបថត៖  thanhnien.vn)

ក្រោយរយៈពេល ៦ខែ ដែលត្រូវផ្អាកមក  នៅវេលាម៉ោង ៦ និង ៣០ នាទី ព្រឹកថ្ងៃទី ១៩ កញ្ញានេះ យន្តហោះស្លាកលេខ VN310 នៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines បានដំណើរការជើងហោះហាណូយ - តូក្យូ ដែលហោះពីអាកាសយានដ្ឋានអន្តរជាតិ Noi Bai (នៃទីក្រុងហាណូយ) ប្រកបដោយសុវត្ថិភាព។ ពេលវេលាហោះហើរចំណាយអស់ ៥ ម៉ោង ១៥ នាទី ហើយទីមកដល់គឺអាកាសយានដ្ឋាន Narita នៃទីក្រុងតូក្យូ។ នេះគឺជាជើងហោះហើរពាណិជ្ជកម្មអន្តរជាតិលើកដំបូងរបស់ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietnam Airlines បន្ទាប់ពីផ្អាកមួយរយៈដោយសារតែផលប៉ះពាល់នៃការរីករាលដាលជំងឺរាតត្បាតកូវីដ ១៩។ អ្នកដំណើរនៅលើយន្ដហោះមានចំនួនជិត ៦០ នាក់ ដែលភាគច្រើនជានិស្សិត និងកម្មករ ដែលទៅកាន់ប្រទេសជប៉ុនដើម្បីបន្តការសិក្សា ធ្វើការនិងរស់នៅ។ ការហោះហើរនេះក៏បានដឹកជនជាតិជប៉ុនមួយចំនួនវិលត្រឡប់មកជប៉ុនវិញផងដែរ។ ក្រៅពីដឹកអ្នកដំណើរ ជើងហោះហើរក៏រួមបញ្ចូលគ្នានូវដឹកទំនិញ ដើម្បីបម្រើដល់ពាណិជ្ជកម្មនិងផលិតកម្មផង។

អ្នកដំណើរនៅលើយន្ដហោះត្រូវបានរៀបចំឱ្យអង្គុយដាច់ដោយឡែក ដើម្បីបំពេញតាមបទបញ្ជាបង្ការជំងឺ។ ពួកគេក៏ត្រូវតែប្រកាន់ខ្ជាប់នូវបទប្បញ្ញត្តិដ៏តឹងរឹងរបស់អាជ្ញាធរជប៉ុននៅពេលចុះចត់ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ