វៀតណាម - ទីមកដល់ដ៏ទាក់ទាញសម្រាប់និស្សិតអូស្រ្តាលី

(VOVWORLD) -យោងតាមព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមថា នឹងមាននិស្សិតអូស្រ្តាលីជាច្រើនថែមទៀតមកវៀតណាមក្នុងឆ្នាំ ២០១៨ ដើម្បីសិក្សានិងធ្វើការក្នុងក្របខ័ណ្ឌនៃកម្មវិធី New Colombo Plan របស់រដ្ឋាភិបាលអូស្ត្រាលី។
វៀតណាម - ទីមកដល់ដ៏ទាក់ទាញសម្រាប់និស្សិតអូស្រ្តាលី - ảnh 1 វៀតណាម - ទីមកដល់ដ៏ទាក់ទាញសម្រាប់និស្សិតអូស្រ្តាលី

យោងតាមព័ត៌មានពីស្ថានទូតអូស្ត្រាលីប្រចាំនៅវៀតណាមថា នឹងមាននិស្សិតអូស្រ្តាលីជាច្រើនថែមទៀតមកវៀតណាមក្នុងឆ្នាំ ២០១៨ ដើម្បីសិក្សានិងធ្វើការក្នុងក្របខ័ណ្ឌនៃកម្មវិធី New Colombo Plan របស់រដ្ឋាភិបាលអូស្ត្រាលី។ កម្មវិធីនេះកាន់តែអភិវឌ្ឍន៍យ៉ាងខ្លាំងនៅបណ្ដាប្រទេសក្នុងតំបន់។ ដោយឡែកនៅវៀតណាម និស្សិតអូស្រ្តាលីនឹងចូលរួមគម្រោងការណ៍ផ្សេងៗចំនួន ៣០ ក្នុងនោះមានការស្រាវជ្រាវសុខុមាលភាព សេវាកម្មសង្គម និងរៀបចំផែនការតំបន់។ នាឆ្នាំ ២០១៤ កម្មវិធី New Colombo Plan ចាប់ផ្ដើមដោយមាននិស្សិត អូស្រ្តាលីចំនួន ១៦១ មកវៀតណាម។ ក្រោយ ៣ ឆ្នាំ ចំនួននិស្សិតបានកើនឡើង ៥ ដង។ ដល់ចុងឆ្នាំ ២០១៨ នឹងមាននិស្សិតអូស្ត្រាលីជាង ១៥០០ នាក់មកសិក្សានៅវៀតណាម។ កម្មវិធី New Colombo Plan ជាការផ្ដើមគំនិតរបស់រដ្ឋាភិបាលអូស្រ្តាលី ដើម្បីបង្កើនការយល់ដឹងរបស់ប្រជាជន អូស្រ្តាលីអំពីតំបន់ឥណ្ឌា - ប៉ាស៊ីហ្វិកតាមរយៈការជួយឧបត្ថម្ភនិស្សិតអូស្រ្តាលីទៅបណ្ដាប្រទេសក្នុងតំបន់ ដើម្បីសិក្សា។ កម្មវិធីនេះនឹងធ្វើឲ្យស៊ីជម្រៅថែមទៀតទំនាក់ទំនងជាមួយបណ្ដាប្រទេស ហើយតាមនោះរួមចំណែកបង្កើតការតភ្ជាប់រវាងបណ្ដាមហាវិទ្យាល័យនិងសហគ្រាសទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ