វៀតណាម និង EU បង្កើនទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

(VOVWORLD) -ភាគីទាំងពីរបានអះអាងអំពីការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ  (IPA) ដែលបានចុះហត្ថលេខាជាផ្លូវការនៅក្នុងសប្តាហ៍ខាងមុខនេះ។
វៀតណាម និង EU បង្កើនទំនាក់ទំនងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ - ảnh 1 ទិដ្ឋភាពនៃកិច្ចប្រជុំ (រូបថត៖ TTXVN)

សម័យប្រជុំលើកទី ១ នៃ គណកម្មការចម្រុះវៀតណាម និងសហភាពអឺរ៉ុប(EU) ស្ដីពីការអនុវត្តកិច្ចព្រមព្រៀង ក្របខ័ណ្ឌ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងវៀតណាម និង EU (PCA) បានប្រព្រឹត្តិទៅនាថ្ងៃទី ១០ ខែឧសភា នោទីក្រុងហាណូយ ក្រោមអធីបតីភាពរបស់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម លោក To Anh Dung និងលោក Gunnar Weigand អគ្គនាយកនៃនាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិកនៃស្ថានប័នកិច្ចការបរទេសអឺរ៉ុប (EEAS) ។

នៅទីនេះ ភាគីទាំងពីរបានអះអាងអំពីការជំរុញ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម - សហភាពអឺរ៉ុប (EVFTA) និងកិច្ចព្រមព្រៀងគាំពារវិនិយោគ  (IPA) ដែលបានចុះហត្ថលេខាជាផ្លូវការនៅក្នុងសប្តាហ៍ខាងមុខនេះ។ ទន្ទឹមនឹងនេះ ភាគីទាំងពីរបសន សង្កត់ធ្ងន់ថា EVFTA – IPAនឹងរួមចំណែកជួយសម្រួលដល់ការវិនិយោគ និងធ្វើអាជីវកម្មរបស់ភាគីទាំងពីរ។

 ស្តីពីកម្មវិធីសហប្រតិបត្តិការអភិវឌ្ឍន៍វៀតណាម - សហភាពអឺរ៉ុបសម្រាប់ដំណាក់កាល ២០១៤-២០២០ នោះ ភាគីទាំងពីរបានឯកភាពគ្នាផ្តោតលើការជំរុញការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព អភិវឌ្ឍថាមពលកកើតឡើងវិញ ទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងអភិវឌ្ឍន៍ប្រកបដោយចីរភាពជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ