វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសហគមន៍ជន​មាន​ដើម​កំណើត​វៀតណាម

(VOVWORLD) - ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី៣ ខែធ្នូ គណៈប្រតិភូក្រសួងការបរទេសវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រី លោកស្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានទៅបំពេញទស្សនកិច្ចការងារនៅកម្ពុជា ក្នុងនោះបានផ្តោតលើការពង្រឹងការសម្របសម្រួលរវាងប្រទេសទាំងពីរ ក្នុងការជួយឧបត្ថម្ភសហគមន៍ជនមានដើមកំណើរវៀតណាម។

នាថ្ងៃទី ១ ខែធ្នូ គណៈប្រតិភូវៀតណាមបានចូលជួបសម្តែងការគួរសមជាមួយលោក ស៊ា កុសល រដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃកម្ពុជា និងបានធ្វើការជាមួយ លោក គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។

វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីគាំទ្រសហគមន៍ជន​មាន​ដើម​កំណើត​វៀតណាម - ảnh 1អនុរដ្ឋមន្ត្រី Le Thi Thu Hang ប្រធានគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស បានធ្វើការជាមួយក្រសួងមហាផ្ទៃកម្ពុជា។ រូបថត៖ VOV

នៅក្នុងជំនួបទាំងនេះ អនុរដ្ឋមន្ត្រី Le Thi Thu Hang បានជឿជាក់ថា ទំនាក់ទំនងវៀតណាម - កម្ពុជានឹងបន្តអភិវឌ្ឍន៍កាន់តែមានទំនុកចិត្តនិងកាន់តែជិតស្និទិ។ អនុរដ្ឋមន្ត្រី Le Thi Thu Hang បានស្នើដល់ថ្នាក់ដឹកនាំកម្ពុជា ជួយដោះស្រាយបញ្ហាមួយចំនួនទាក់ទងនឹងប្រជាជនដើមកំណើតវៀតណាម ជាពិសេសបញ្ហាទាក់ទងនឹងការចុះឈ្មោះ ការពន្យារប័ណ្ណជនបរទេស និងគោលនយោបាយផ្លាស់ទីលំនៅរបស់ប្រជាជនចេញពីតំបន់ទន្លេបឹងបួរ។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងរាជធានីភ្នំពេញ បានវាយតម្លៃថា ទំនាក់ទំនងរវាងប្រទេសទាំងពីរកំពុងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា។ ជាមួយគ្នានេះ យើងបានស្នើឱ្យភាគីទាំងពីរជំរុញការតភ្ជាប់ចរាចរណ៍ ដើម្បីបង្កើនពាណិជ្ជកម្ម និងទេសចរណ៍៕

ប្រតិកម្មទៅវិញ

ផ្សេងៗ