វៀតណាម និងកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយគ្នាទាំងទ្វេភាគី និងពហុភាគី

(VOVWORLD) - សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ទាំងជម្រៅ និងកម្ពស់។
វៀតណាម និងកម្ពុជាសហការយ៉ាងជិតស្និទ្ធជាមួយគ្នាទាំងទ្វេភាគី និងពហុភាគី - ảnh 1ប្រធានរដ្ឋសភា លោក Vuong Dinh Hue ជួបពិភាក្សាការងារជាមួយ សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា។ រូបថត៖ VOV

នារសៀលថ្ងៃទី១១ ខែធ្នូ នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន ម៉ាណែត ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីលោក Pham Minh Chinh។

ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឲ្យវៀតណាម និងកម្ពុជា បង្កើនការផ្លាស់ប្តូររវាងថ្នាក់ដឹកនាំវ័យក្មេង ជំនាន់វ័យក្មេង និងសមាជិកសភាវ័យក្មេងនៃប្រទេសទាំងពីរ។ ប្រធានរដ្ឋសភាវៀតណាម លោក Vuong Dinh Hue បានអះអាងថា រដ្ឋសភាវៀតណាមមានបំណង ហើយស្នើឱ្យរដ្ឋាភិបាលនៃប្រទេសទាំងពីរបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ជាពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មព្រំដែនវៀតណាម-កម្ពុជា ដើម្បីបន្តជំរុញពាណិជ្ជកម្មទ្វេភាគី និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅនៅតំបន់ព្រំដែន។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានមានប្រសាសន៍ថា នេះជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងរបស់សម្តេចមកកាន់ប្រទេសវៀតណាម ក្នុងឋានៈជានាយករដ្ឋមន្រ្តីកម្ពុជា និងជាដំណើរទស្សនកិច្ចផ្លូវការលើកដំបូងនៅអាស៊ីអាគ្នេយ៍។ ប្រការនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការជំរុញទំនាក់ទំនងជាមួយវៀតណាម។ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការជំរុញកិច្ចសហប្រតិបត្តិការសភារវាងប្រទេសទាំងពីរ ទាំងជម្រៅ និងកម្ពស់។

នៅក្នុងជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរត្រូវបន្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយគ្នាទៅវិញទៅមក ទាំងទ្វេភាគី និងពហុភាគី រួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគី៕

ប្រតិកម្មទៅវិញ

ផ្សេងៗ