វៀតណាម និងជប៉ុនឯកភាពគ្នាបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ

(VOVWORLD) -ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីរាល់វិធានការដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាម-ជប៉ុនឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។
វៀតណាម និងជប៉ុនឯកភាពគ្នាបង្កើនការតភ្ជាប់រវាងខឿនសេដ្ឋកិច្ចទាំងពីរ - ảnh 1 លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកTaro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន 

នាថ្ងៃទី ៣០ ខែឧសភា នៅទីក្រុងតូក្យូ លោក Pham Binh Minh ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាម និងលោកTaro Kono រដ្ឋមន្ត្រីការបរទេសជប៉ុន បានជួបចរចា និងធ្វើជាសហអធីបតី ក្នុងសម័យប្រជុំនៃគណកម្មាធិការសហប្រតិបត្តិការវៀតណាម - ជប៉ុន លើកទី ១១។

នៅក្នុងជំនួបទាំងនេះ ភាគីទាំងពីរបានឯកភាពគ្នាបង្កើនថែមទៀតនូការតភ្ជាប់ខឿនសេដ្ឋកិច្ចទាំងពីរ ដែលមានផលប្រយោជន៍ដូចគ្នា។ ភាគីទាំងពីក៏បានឯកភាពគ្នាបង្កើនការរួមសហការគ្នានៅវេទិកាអន្តរជាតិ និងតំបន់ និងជំរុញការតភ្ជាប់សេដ្ឋកិច្ចអន្តរជាតិ ដែលក្នុងនោះមានការអនុវត្តន៍កិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក (CPTPP) ផងដែរ។

ភាគីទាំងពីរបានផ្លាស់ប្ដូរអំពីរាល់វិធានការដើម្បីនាំទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រស៊ីជម្រៅរវាងវៀតណាម-ជប៉ុនឲ្យកាន់តែអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាពជាក់ស្ដែង។ ភាគីទាងពីរបានឯកភាពគ្នារួមសហការ ជំរុញដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ រក្សា និងលើកកម្ពស់ប្រសិទ្ធភាពនៃបណ្ដាយន្តការផ្លាស់ប្ដូរ សន្ទនារវាងរដ្ឋាភិលបាល និងក្រសួង ស្ថានប័ននៃប្រទេសទាំងពីរ។ ម៉្យាងវិញទៀត ភាគីទាំងពីរបានអះអាងថានឹងរួមសហការយ៉ាងជិតស្និទដើម្បី កិច្ចប្រជុំកំពូលនៃក្រុមខឿនសេដ្ឋកិច្ចអភិវឌ្ឍន៍ ដែលទើបលេចចេញជួរមុខនៅលើពិភពលោក (G20) ប្រព្រឹត្តិទៅប្រកបដោយជោគជ័យនៅទីក្រុងអូសាកានាខែមិថុនាខាងមុខ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ