វៀតណាម និងហូឡង់ ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - កិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-ហូឡង់ ស្តីពីការបន្ស៊ាំនឹងការប្រែប្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមិថុនា នៅទីក្រុងឡាអេ ប្រទេសហូឡង់។ គណៈប្រតិភូវៀតណាមដឹកនាំដោយឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅហូឡង់ លោក Pham Viet Anh បានឲ្យដឹងថា ឧបនាយករដ្ឋមន្ត្រី Tran Hong Ha បានមកបំពេញទស្សនកិច្ចនៅហូឡង់នាពេលនេះក្នុងនាមជាសហប្រធាននៃកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រលើវិស័យបម្រែបម្រួលអាកាសធាតុ និងការគ្រប់គ្រងទឹក។ ក្នុងដំណើរបំពេញទស្សនកិច្ចនៅហូឡង់ ក្រៅពីលើកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាល តាមគម្រោង ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha នឹងមានកិច្ចប្រជុំ និងជួបធ្វើការជាមួយប្រធានព្រឹទ្ធសភា ប្រធានសភា ថ្នាក់ដឹកនាំរដ្ឋាភិបាលនៃបណ្តាប្រទេសនានា ជួបធ្វើការជាមួយព្រះអង្គម្ចាស់ - បេសកជនអាកាសធាតុ ធ្វើទស្សនកិច្ច និងជួបធ្វើការជាមួយថ្នាក់ដឹកនាំកំពង់ផែ Rotterdam និងមជ្ឈមណ្ឌលសកលសម្រាប់ការសម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ ធ្វើការជាមួយទីភ្នាក់ងារវិនិយោគអន្តរជាតិហូឡង់ ក៏ដូចជា ចូលរួមសិក្ខាសាលាធុរកិច្ចហូឡង់ - ឧស្សាហកម្មវៀតណាម។ ឧបនាយករដ្ឋមន្ត្រី លោក Tran Hong Ha ក៏នឹងចូលរួមពិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូតរវាងហូឡង់ និងវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ