វៀតណាម និងឡាវ៖ ទំនាក់ទំនង ស្មោះត្រង់ ស្មោះសរនិងរឹងមាំ

(VOVWORLD) -នាព្រឹកថ្ងៃទី ៦ កក្ដដា នៅខេត្ត Son La ប្រទេសវៀតណាមបានប្រព្រឹត្តិទៅពិធីសម្ពោធមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមនិងឡាវ។
វៀតណាម និងឡាវ៖ ទំនាក់ទំនង ស្មោះត្រង់ ស្មោះសរនិងរឹងមាំ - ảnh 1

វៀតណាម និងឡាវ៖ ទំនាក់ទំនង ស្មោះត្រង់ ស្មោះសរនិងរឹងមាំ

នាព្រឹកថ្ងៃទី ៦ កក្ដដា នៅខេត្ត Son La ប្រទេសវៀតណាមបានប្រព្រឹត្តិទៅពិធីសម្ពោធមណ្ឌលកេរ្តិ៍ដំណែលប្រវត្តិសាស្ត្របដិវត្តន៍វៀតណាមនិងឡាវ។ មណ្ឌលកេរ្តិ៍ដំណែលនេះបានកត់ត្រានូវចំណងសាមគ្គីភាពរវាងប្រទេសទាំងពីរ វៀតណាម និងឡាវនិយយរួម និងរវាងប្រជាជននៃបណ្ដាជនជាតិខេត្ត Son La ជាមួយបណ្ដាខេត្តភាគខាងជើងឡាវនិយាយដោយឡែកក្នុងការតស៊ូប្រឆាំង អាណានិគមឈ្លានពាន និងការពារមាតុប្រទេស។ អញ្ជើញថ្លែងមតិនៅទីនេះ តាងនាមបក្ស រដ្ឋវៀតណាម ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

     “ទំនាក់ទំនងដ៏ថ្លៃថ្លា និងពិសិដ្ឋនេះ ត្រូវបានលោកប្រធានហូជីមិញសំរិតសំរាំងក្នុងកំណាព្យទាំង៤ឃ្លាជាអមតៈដែលមានអត្ថន័យថា យើងស្រឡាញ់គ្នាទោះបីកំពូលភ្នំខ្ពស់ ទឹកទន្លេជ្រៅទាំងប៉ុន្មានក៏យើងឆ្លង់កាត់បានទាំងអស់ ចំណាងមនោសញ្ចេតនារវាងវៀតណាមនិងឡាវជ្រោលជ្រៅជាងទឹកទន្លេ Hong Ha និងCuu Longទៅទៀត។ រីឯខ្លួនវិញ លោកប្រធាន Cayson Phonvihan ក៏បានអះអាងថា ក្នុងប្រវត្តិកសាស្ត្របដិវត្តន៍នៃពិភពលោក មានគំរូភ្លឺចែងចាំងស្ដីពីស្មារតីអន្តរជាតិអធន  ក៏ប៉ុន្តែមិនធ្លាប់មានចំណងសាមគ្គីភាព រួមគ្នាតស៊ូប្រឆាំងពិសេសយូរអង្វែងដូចជាទំនាក់ទំនងរវាងឡាវ និងវៀតណាមបានឡើយ”

    រីឯខ្លួនវិញ ប្រធានរដ្ឋសភាឡាលោកស្រី Pany Yathotu បានចាត់ទុកថាការសម្ពោធដាក់ឲ្យប្រើប្រាស់មណ្ឌល កេរ្តិ៍ដំណែលនេះនឹងរួមវិភាគទានយ៉ាងសំខាន់ក្នុងការពូនជ្រំទំនាក់ទំនងមិត្តភាព ចំណងសាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងឡាវ និងវៀតណាម ហើយក្លាយទៅជាទី
កន្លែងអប់រំប្រជាជននៃប្រទេសទាំងពីរ ជាពិសេសគឺយុវជនដើម្បីយល់ដឹងបន្ថែមស្ដីពីប្រវត្តិសាស្ត្ររួមគ្នាសហការប្រយុទ្ធយ៉ាងអង់អាចក្លាហាននៃប្រទេសទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ