វៀតណាម និងអូទ្រីស ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា
(VOVWORLD) - វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ដល់ការពង្រឹង និងពង្រីកទំនាក់ទំនង ជាមួយអូទ្រីស ដែលជាដៃគូសំខាន់ និងគួរឱ្យទុកចិត្តរបស់វៀតណាមនៅអឺរ៉ុប។ ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong បានបញ្ជាក់យ៉ាងដូច្នេះនៅក្នុងជំនួប ជាមួយប្រធានព្រឹទ្ធសភាអូទ្រីស លោកស្រី Claudia Arpa កាលពីថ្ងៃទី ២៤ ខែកក្កដា នៅទីក្រុងវីយែន។
ប្រធានរដ្ឋវៀតណាមលោក Vo Van Thuong និងប្រធានព្រឹទ្ធសភាអូទ្រីស
លោកស្រី Claudia Arpa។ (រូបថត៖ VNA) |
ប្រធានរដ្ឋ លោក Vo Van Thuong បានចាត់ទុកថា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការអន្តរសភារវាងប្រទេសទាំងពីរនាពេលខាងមុខ ភាគីទាំងពីរចាំបាច់ត្រូវជំរុញខ្លាំង ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់ សំដៅបង្កើនទំនុកចិត្តនយោបាយ សម្រួល កិច្ចសហប្រតិបត្តិការទ្វេភាគី និងសម្របសម្រួលគ្នាយ៉ាងជិតស្និទ្ធនៅវេទិកាអន្តរសភា តំបន់ និងអន្តរជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេចធ្វើជាស្ពានជំរុញកិច្ចសហប្រតិ បត្តិការរវាងសភាអូទ្រីស និងក្រុមប្រឹក្សាអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)។
រីឯខ្លួនវិញ ប្រធានព្រឹទ្ធសភាអូទ្រីសបានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្ម និង ការទទួលខុសត្រូវរបស់វៀតណាមនៅវេទិកាអន្តរសភាក្នុងតំបន់ និងអន្តរជាតិ; មានបំណងចង់ឲ្យវៀតណាមដើរតួនាទីជាស្ពានជំរុញទំនាក់ទំនងរវាងសភាអូទ្រីស និងក្រុមប្រឹក្សាអន្តរសភាអាស៊ាន។
នាថ្ងៃដដែល ប្រធានរដ្ឋវៀតណាម លោក Vo Van Thuong បានទៅទស្សនា សាលាក្រុង ហើយជួបជាមួយអភិបាលក្រុងវីយែន លោក Michael Ludwig។ នៅទីនេះ ប្រធានរដ្ឋ លោក Vo Van Thuong បានស្នើឱ្យអាជ្ញាធរទីក្រុងបន្តបង្កើតលក្ខខណ្ឌ អំណោយផលសម្រាប់សហគមន៍ជន
វៀតណាមដើម្បីរស់នៅដោយស្ថិរភាព និង សម្របខ្លួនបានយ៉ាងល្អជាមួយប្រទេសសាម៉ី។ លោកប្រធានរដ្ឋមានបំណងថា ទីក្រុង វីយែននឹងតភ្ជាប់ និងសហប្រតិបត្តិការជាមួយរដ្ឋធានីហាណូយ និងខេត្តក្រុងមួយចំនួន នៅវៀតណាម ដើម្បីចែករំលែកបទពិសោធន៍ និងអនុវត្តន៍សកម្មភាពសហប្រតិបត្តិការ ជាក់ស្ដែងលើវិស័យប្រៀបខ្លាំងរបស់ទីក្រុងវីយែន ដូចជាទេសចរណ៍ វប្បធម៌-សិល្បៈ អភិបាលកិច្ចទីក្រុង ការការពារបរិស្ថាន ការអភិរក្ស-ជួសជុលកេរ្តិ៍ដំណែល ជាដើម។
រីឯខ្លួនវិញ អភិបាលក្រុង លោក Michael Ludwig បានសម្តែងនូវបំណងចង់ជំរុញការ តភ្ជាប់ និងកិច្ចសហប្រតិបត្តិការជាមួយខេត្តក្រុងនានានៅវៀតណាម ជាពិសេសលើ វិស័យពាណិជ្ជកម្ម ទេសចរណ៍ ការផ្លាស់ប្តូរប្រជាជន និងវប្បធម៌ -សិល្បៈ៕