វៀតណាម - នូវែលសេឡង់ឆ្ពោះទៅរកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រ
(VOVWORLD) -ប្រធានរដ្ឋសភាលោក Trevor Mallard បានសង្កត់ធ្ងន់ថា ក្នុងបរិបទ ដែលពិភពលោក និងតំបន់ប្រឈមនឹងការសាកល្បងជាច្រើន ប្រទេសទាំងពីរគប្បីបន្តគាំទ្រលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី។
ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានជួបសវនាការជាមួយ ប្រធានរដ្ឋសភានូវែលហ្សេឡង់លោក Trevor Mallard (រូបថត៖ ទីភ្នាក់ងារសារព័ត៌មានវៀតណាម) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅនូវែលសេឡង់ចាប់ពីថ្ងៃទី ២៧ ដល់ថ្ងៃទី ២៩ ខែវិច្ឆិកា នៅទីក្រុង Wellington និង Auckland ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung បានជួបសវនាការជាមួយ ប្រធានរដ្ឋសភានូវែលហ្សេឡង់លោក Trevor Mallard ជួបធ្វើការជាមួយរដ្ឋមន្ត្រីមួយចំនួន ជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកស្ថានទូតវៀតណាម និងតំណាងសហគមន៍ជនវៀតណាមនៅនូវែលសេឡង់។
ប្រធានរដ្ឋសភាលោក Trevor Mallard បានសង្កត់ធ្ងន់ថា ក្នុងបរិបទ ដែលពិភពលោក និងតំបន់ប្រឈមនឹងការសាកល្បងជាច្រើន ប្រទេសទាំងពីរគប្បីបន្តគាំទ្រលទ្ធិពហុភាគីនិយម និងពាណិជ្ជកម្មសេរី។ លោកបានអះអាងថា នូវែលហ្សេឡង់គាំទ្រជំហររបស់វៀតណាមនិងកិច្ចខិតខំប្រឹងប្រែងរួមរបស់អាស៊ានក្នុងការស្វែងរកដំណោះស្រាយសមស្របសម្រាប់បញ្ហាសមុទ្រខាងកើត ដោយឈរលើមូលដ្ឋានគោរពច្បាប់អន្តរជាតិ។
ជាការឆ្លើយតប ឧបនាយករដ្ឋមន្ត្រី Trinh Dinh Dung មានបំណងថា រដ្ឋសភានូវែលហ្សេឡង់បន្តគាំទ្រដល់ប្រទេសទាំងពីរ ក្នុងការជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេសគឺលើវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម វិនិយោគ កសិកម្ម អប់រំ វប្បធម៌ ទេសចរណ៍ និងការផ្លាស់ប្តូររវាងប្រជាជនជាមួយប្រជាជន។
នាថ្ងៃទី ២៩ ខែវិច្ឆិកា ឧបនាយករដ្ឋមន្រ្តី លោក Trinh Dinh Dung និងគណៈប្រតិភូវៀតណាមបានចាកចេញពីទីក្រុង Wellington បញ្ចប់ដំណើរ ទស្សនកិច្ចការងារនៅនូវែលសេឡង់ប្រកបដោយជោគជ័យ៕