វៀតណាម - នូវែលសេឡង់​ឆ្ពោះទៅលើកទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ

(VOVWORLD) -ភាគីទាំងពីរបានឯកភាគគ្នាអំពីបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។
វៀតណាម - នូវែលសេឡង់​ឆ្ពោះទៅលើកទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ - ảnh 1 អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung ជាមួយអនុរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មនូវែលហ្សេឡង់ លោក Ben Kinh (រូបថត៖ក្រសួងការបរទេសវៀតណាម)

នាថ្ងៃទី ១៨ ខែមិនា អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Nguyen Quoc Dung រួមជាមួយអនុរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មនូវែលហ្សេឡង់ លោក Ben Kinh បានធ្វើជាអធិបតីក្នុងកិច្ចពិគ្រោះយោបល់នយោបាយប្រចាំឆ្នាំថ្នាក់អនុរដ្ឋមន្ត្រីការបរទេសវៀតណាម - នូវែលសេឡង់លើកទី ១១ នៅ រដ្ឋធានី Wellington នូវែលសេឡង់។

នៅទីនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលទទួលបាន ក្នុងការអនុវត្តកម្មវិធីធ្វើសកម្មភាពវៀតណាម- នូវែលសេឡង់ឆ្នាំ ២០១៧ - ២០២០។ ភាគីទាំងពីរបានឯកភាពគ្នារួមសហការអនុវត្តន៍ល្អនូវរាល់កិច្ចព្រមព្រៀងដែលមានស្រាប់ ជាពិសេសគឺកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរ ប៉ាស៊ីហ្វិក (CPTPP) ហើយខិតខំប្រឹងប្រែងលើកទំហំពាណិជ្ជកម្មទ្វេភាគីឡើង ២ ពាន់លានដុល្លារអាមេរិកនាឆ្នាំ២០២០ ខាងមុខ។

ភាគីទាំងពីរបានឯកភាគគ្នាអំពីបញ្ហាតំបន់និងអន្តរជាតិជាច្រើនដែលមានការយកចិត្តទុកដាក់ដូចគ្នា។ ភាគីទាំងពីរក៏បានចែករំលែកការព្រួយបារម្ភអំពីបម្រែបម្រួលដ៏ស្មុគស្មាញនៅសមុទ្រខាងកើត គាំទ្រការដោះស្រាយជម្លោះដោយសន្តិវិធី ដែលផ្អែកលើមូលដ្ឋានច្បាប់អន្តរជាតិ និងអនុសញ្ញាស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងបង្ហើយក្រមប្រតិបត្តិ របស់ភាគីនានានៅសមុទ្រខាងកើត (COC) យ៉ាងពេញលេញ ជាក់ស្ដែង ប្រកបដោយប្រសិទ្ធភាព និងចាប់បង្ខំខាងគតិយុទ្ធុំ

ដោយឈរលើមូលដ្ឋានទាំងនេះភាគីទាំងពីរបានឯកភាពគ្នា ឆ្ពោះទៅលើកទំនាក់ទំនងទ្វេភាគីជាដៃគូយុទ្ធសាស្ត្រ ដូចជាបំណងរបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ