វៀតណាម ប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់តៃប៉ិ-ចិនធ្វើសមយុទ្ធយោធា​នៅកោះ Ba Binh

(VOVWORLD) - រាល់សកម្មភាពយាមល្បាត និងធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នៅដែនសមុទ្រជុំរិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាម។
វៀតណាម ប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់តៃប៉ិ-ចិនធ្វើសមយុទ្ធយោធា​នៅកោះ Ba Binh - ảnh 1កោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាម (រូបថត៖ CSIS/AMTI)

នាថ្ងៃទី ១៨ វិច្ឆិកាឆ្លើយសំណួរនៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំរបស់ក្រសួងការបរទេសវៀតណាម ស្ដីពីប្រតិកម្មរបស់វៀតណាមចំពោះការដែល តៃប៉ិ - ចិនបានបើកសមយុទ្ធកងទ័ពជើងទឹកនៅកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa របស់វៀតណាមនោះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម Le Thi Thu Hang បានលើកច្បាស់ថា៖ “ដូចដែលបានអះអាងជាច្រើនលើកច្រើនសារហើយ វៀតណាមមានមូលដ្ឋានគតិយុត្តិ និងភស្តុតាងប្រវត្តិសាស្ត្រយ៉ាងគ្រប់គ្រាន់ ដើម្បីអះអាងអធិបតេយ្យភាពចំពោះប្រជុំកោះ Truong Sa និង Hoang Sa ស្របតាមច្បាប់អន្តរជាតិ។ រាល់សកម្មភាពយាមល្បាត និងធ្វើសមយុទ្ធយោធារបស់តៃវ៉ាន់នៅដែនសមុទ្រជុំរិញកោះ Ba Binh ចំណុះប្រជុំកោះ Truong Sa គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពីរនេះ ដោយ គំរាមកំហែងដល់សន្តិភាព ស្ថិរភាព និងសន្តិសុខនាវាចរណ៍ បង្ករភាពតានតឹង និងភាពស្មុគស្មាញស្ថានការណ៍នៅសមុទ្រខាងកើត។ វៀតណាមប្រឆាំងជំទាស់យ៉ាងប្ដូរផ្ដាច់ ហើយស្នើឲ្យតៃវ៉ាន់បញ្ឈប់សកម្មភាពខុសច្បាប់ទាំងនេះ ហើយកុំប្រព្រឹត្តិឡើងវិញនាពេល អនាគតផងដែរ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ