វៀតណាម - សិង្ហបុរីជំរុញការតភ្ជាប់បច្ចេកវិទ្យានិងការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី

(VOVWORLD) -  នាថ្ងៃទី ១១ ខែ វិច្ឆិកា នៅប្រទេសសិង្ហបុរី ក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាវៀតណាម បានសហការជាមួយសាកលវិទ្យាល័យ Temaek  និងទីភ្នាក់ងារអភិវឌ្ឍន៍ធុរកិច្ចសិង្ហបូរី (ESG ) រៀបចំកម្មវិធី “Techfest Vietnam in Singapore” ដើម្បីណែនាំនិងផ្សព្វផ្សាយអំពីទិវាសហគ្រិនច្នៃប្រឌិតរបស់វៀតណាម ( Techfest Vietnam) ឆ្នាំ ២០១៩ ក៏ដូចជារូបភាពនៃប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតថ្មីរបស់វៀតណាមជាមួយដៃគូអន្តរជាតិផងដែរ។

វៀតណាម - សិង្ហបុរីជំរុញការតភ្ជាប់បច្ចេកវិទ្យានិងការចាប់ផ្តើមអាជីវកម្មច្នៃប្រឌិតថ្មី  - ảnh 1 អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Dinh Tung

អនុរដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាវៀតណាម លោក Tran Dinh Tung បានអោយដឹថា៖ បច្ចុប្បន្ននេះ ប្រព័ន្ធអេកូឡូស៊ីច្នៃប្រឌិតថ្មីនៅវៀតណាមកំពុងត្រូវបានគេយកចិត្តទុកដាក់យ៉ាងខ្លាំងនិងជំរុញការអភិវឌ្ឍន៍លើគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធនិងសេវាកម្មគាំទ្រជាដើម។ វៀតណាមនឹងផ្តោតលើការកសាងនិងអភិវឌ្ឍន៍បណ្តាញសហគ្រិននៅថ្នាក់ជាតិនិងអន្តរជាតិ។ លើសពីនេះទៅទៀត គឺជំរុញការបង្កើតមជ្ឈមណ្ឌលច្នៃប្រឌិតនៅទូទាំងប្រទេសផងដែរ។

ក្នុងឱកាសនេះ លោកអនុរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យាក៏បានណែនាំជាមួយដៃគូសិង្ហបុរី អំពីទំហុំនិងខ្លឹមសារសំខាន់ៗនៃទិវាបុណ្យចាប់ផ្តើមអាជីវកម្មនៅវៀត ណាម ឆ្នាំ ២០១៩ ដែលនឹងប្រព្រឹត្តទៅនៅទីក្រុង Ha Long (ខេត្ត Quang Ninh) នៅដើមខែធ្នូឆ្នាំ ២០១៩៕

ប្រតិកម្មទៅវិញ

ផ្សេងៗ