វៀតណាម៖ សន្តិភាពនិងស្ថិរភាពជាលក្ខខណ្ឌចម្បងដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមពិភពលោក

(VOVWORLD) - កាលពីថ្ងៃទី ៧ ខែកុម្ភៈ នៅទីស្នាក់ការអង្គការសហប្រជាជាតិ (UN) នៅទីក្រុង ញូវយ៉ក (សហរដ្ឋអាមេរិក) មហាសន្និបាតអង្គការសហប្រជាជាតិនីតិកាលទី ៧៨ បានបើកសម័យប្រជុំពេញអង្គស្តីពីអាទិភាពរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Antonio Guterres ក្នុងឆ្នាំនេះ។

វៀតណាម៖ សន្តិភាពនិងស្ថិរភាពជាលក្ខខណ្ឌចម្បងដើម្បីស្វែងរកដំណោះស្រាយ ចំពោះបញ្ហាប្រឈមពិភពលោក - ảnh 1លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមនៅអង្គការសហប្រជាជាតិ។ (រូបថត៖ VNA)
ថ្លែងនៅសម័យប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិ បានសង្កត់ធ្ងន់ថា សន្តិភាព និងស្ថិរភាពគឺជាលក្ខខណ្ឌចម្បងដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហា ប្រឈមសកល ហើយប្រទេសសមាជិកអង្គការសហប្រជាជាតិត្រូវគោរពតាមច្បាប់ អន្តរជាតិ និងធម្មនុញ្ញអង្គការសហប្រជាជាតិ ទប់ស្កាត់ការប្រើកម្លាំង និងដោះស្រាយ ជម្លោះដោយសន្តិវិធី។
ទាក់ទងនឹងកិច្ចប្រជុំកំពូលអនាគត - ជាអាទិភាពរបស់អង្គការសហប្រជាជាតិ ក្នុងឆ្នាំ ២០២៤ - លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានចាត់ទុកថា នេះជា ឱកាសដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ ការផ្លាស់ប្ដូរថ្មី និងអនុវត្តការសន្យា រួមរបស់សហគមន៍អន្តរជាតិ ដើម្បីសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយ ចីរភាពសម្រាប់ជំនាន់ក្រោយៗ។ វៀតណាមនឹងរួមចំណែកយ៉ាងសកម្មក្នុងដំណើរការ នេះជាមួយនឹងវិធីអភិក្រមដែលដាក់ប្រជាជនជាមជ្ឈភាព។
ក្នុងឱកាសនេះ លោកឯកអគ្គរដ្ឋទូតបានវាយតម្លៃខ្ពស់ចំពោះតួនាទីដឹកនាំរបស់ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Guterres ក្នុងការជំរុញការជួយឧបត្ថម្ភ អន្តរជាតិ ដើម្បីពង្រឹងការអនុវត្តគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) និង ឧបត្ថម្ភធនអាកាសធាតុ រួមទាំងការអនុម័តលើគំនិតផ្តួចផ្តើមដូចជាកញ្ចប់ជំរុញ SDG និងទំនាក់ទំនងភាពជាដៃគូផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ផងដែរ។ វៀតណាមនឹង រួមជាមួយបណ្តាប្រទេសសមាជិកអង្គការសហប្រជាជាតិ គាំទ្រ និងខិតខំប្រឹងប្រែង អនុវត្តន៍គំនិតផ្តួចផ្តើមខាងលើរបស់លោកអគ្គលេខាធិការដើម្បីគោលដៅរួម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ