វៀតណាម - ស៊ុយអែត ជំរុញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើបណ្ដាវិស័យ

(VOVWORLD) -នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេស ស៊ុយអែត លោកស្រី Margot Wallstrom ក្នុងឱកាសលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ វិច្ឆិកា។
វៀតណាម - ស៊ុយអែត ជំរុញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើបណ្ដាវិស័យ - ảnh 1វៀតណាម - ស៊ុយអែត ជំរុញការបង្កើតទំនាក់ទំនងដៃគូយុទ្ធសាស្ត្រលើបណ្ដាវិស័យ 

នាព្រឹកថ្ងៃទី ២៣ វិច្ឆិកា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអញ្ជើញជួបចរចាជាមួយរដ្ឋមន្ត្រីការបរទេស ស៊ុយអែត លោកស្រី Margot Wallstrom ក្នុងឱកាសលោកស្រីអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាម ចាប់ពីថ្ងៃទី ២១ ដល់ ថ្ងៃទី ២៣ វិច្ឆិកា។

នៅក្នុងកិច្ចចរចានេះ លោក Pham Binh Minh និងលោកស្រី Margot Wallstrom បានឯកភាពជំរុញការផ្លាស់ប្ដូរគណៈប្រតិភូ ហើយបន្តរួមសហការយ៉ាងជិតស្និទ្ធិនៅវេទិកាពហុភាគីក្នុងតំបន់ និងអន្តរជាតិ។

លោក Pham Binh Minh បានលើកសំណើអំពីវិធានការជាក់ស្ដែង ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗរូមមាន៖ នយោបាយ - កិច្ចកាបរទេស ពាណិជ្ជកម្ម - វិនិយោគ  អប់រំ - បណ្ដុះបណ្ដាល  វិទ្យាសាស្ត្រ - បច្ចេកវិទ្យា  សន្តិសុខ -ការពារជាតិ។ លោក Pham Binh Minh បានស្នើឲ្យស៊ុយអែតជំរុញការចុះហត្ថលេខា និងអនុម័តលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី EVFTA ឲ្យបានឆាប់ៗ ហើយមានបំណងបន្តទទួលបានទុនវិនិយោគ បច្ចេកវិទ្យាជឿនលឿន និងបទពិសោធន៍ក្នុងការគ្រប់គ្រងលើរាល់វិស័យ ដែលស៊ុយអែតមានប្រៀបខ្លាំង។

ជាពិសេសភាគីទាំងពីរបានឯកភាពជំរុញការបង្កើតទំនាក់ទំនងដៃគូរវាងបណ្ដាវិស័យដូចជា៖អប់រំ - បណ្ដុះបណ្ដាល  វិទ្យាសាស្ត្រ - បម្រើជីវភាពរស់នៅ  សុខាភិបាល និងបរិស្ថាន។ រដ្ឋមន្ត្រីទាំងពីររូបក៏បានពិភាក្សាលើបញ្ហាអន្តរជាតិ និងតំបន់មួយចំនួន ដែលមានការយកចិតទុកដាក់ដូចគ្នា ក្នុងនោះមានស្ថានភាព EU អាស៊ាន និងបញ្ហាលើសមុទ្រខាងកើតផងដែរ។

រីឯខ្លួនវិញ លោកស្រី Margot Wallstrom បានអះអាងថា ស៊ុយអែតមានបំណងអភិវឌ្ឍន៍ថែមទៀតនូវទំនាក់ទំនងមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ