វៀតណាម - សហរដ្ឋអាមេរិកសហការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19

(VOVWORLD) - នារសៀលថ្ងៃទី ៨ ខែឧសភា នៅទីក្រុងហាណូយ ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម ឯកអគ្គរដ្ឋទូត លោកស្រី Nguyen Phuong Nga បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅវៀតណាមលោក Daniel J. Kritenbrink។ 
វៀតណាម - សហរដ្ឋអាមេរិកសហការប្រកបដោយប្រសិទ្ធភាពក្នុងការបង្ការនិងប្រយុទ្ធប្រឆាំងជំងឺរាតត្បាត COVID-19 - ảnh 1 ទិដ្ឋភាពនៃជំនួនធ្វើការ (រូបថតៈ TTXVN)

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកម្មវិធីសហប្រតិ បត្តិការប្រកបដោយប្រសិទ្ធភាពរវាង វៀតណាមនិងសហរដ្ឋអាមេរិកក្នុងការបង្ការនិងប្រយុទ្ធប្រឆាំង នឹង COVID-19។  ឯកអគ្គរដ្ឋទូត លោក Daniel J. Kritenbrink បានអបអរសាទរចំពោះជោគជ័យ របស់រដ្ឋាភិ បាលនិងប្រជាជនវៀតណាមក្នុងការរាំងស្កាត់និងរុញថយក្រោយ ជំងឺដ៏កាចសាហាវនេះ។

 ភាគីទាំងពីរក៏បានអះអាងផងដែរថា នឹងសម្របសម្រួលយ៉ាងជិតស្និទ្ធដើម្បីរៀបចំប្រកបដោយជោគជ័យនូវសកម្មភាពអបអរសាទរខួបលើកទី ២៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដោយរួមចំណែកជំរុញភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងសហរដ្ឋអាមេរិក ក៏ដូចជា ចំណងមិត្តភាព រវាងប្រជាជននៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ដោយឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ