វៀតណាម - ឡាវបន្តជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន

(VOVWORLD) - នាថ្ងៃទី ៣០ ខែវិច្ឆិកា កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣០ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែនវៀតណាម - ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ ។
វៀតណាម - ឡាវបន្តជំរុញកិច្ចសហប្រតិបត្តិការលើការគ្រប់គ្រងព្រំដែន - ảnh 1  កិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣០ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែនវៀតណាម - ឡាវ បានប្រព្រឹត្តទៅនៅទីក្រុងវៀងច័ន្ទ ប្រទេសឡាវ 

អនុរដ្ឋមន្រ្តីការបរទេសវៀតណាម លោក Le Hoai Trung ប្រធានគណៈកម្មាធិការព្រំដែនជាតិ អញ្ជើញធ្វើជាប្រធានគណៈប្រតិភូវៀតណាម។ រីឯរដ្ឋមន្រ្តីការបរទេស និងជាអនុប្រធានគណៈកម្មាធិការព្រំដែនជាតិឡាវ លោក Saleumxay Kommasith ធ្វើជាប្រធានគណៈប្រតិភូឡាវ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនិងវាយតំលៃចំពោះស្ថានភាពនិងលទ្ធផលនៃការអនុវត្តកិច្ចព្រមព្រៀងឆ្នាំ ២០១៦ ស្តីពីយន្តការគ្រប់គ្រងព្រំដែននិងច្រកព្រំដែនគោកនាឆ្នាំ២០១៦ និងកំណត់ហេតុនៃកិច្ចប្រជុំប្រចាំឆ្នាំលើកទី ២៩ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែននៃភាគីទាំងពីរ ក៏ដូចជាដាក់ចេញទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។

ភាគីទាំងពីរបានឯកភាពជាឯកច្ឆ័ន្ទលើសំណើររបស់រដ្ឋាភិបាលនៃប្រទេសទាំងពីរស្តីពីការអនុញ្ញាតឱ្យមានការសម្រួលដល់ការដោះដូរទំនិញឡើងវិញនៅតាមច្រកព្រំដែនសំខាន់ៗ និងច្រករបៀងតាមខ្សែព្រំដែនទាំងមូល ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានពីជំងឺកូវីដ១៩ ទៅលើអាយុជីវិតប្រជាពលរដ្ឋតាមព្រំដែន ក៏ដូចជាសកម្មភាពដោះដូរពាណិជ្ជកម្មរបស់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរផងដែរ។ ចុងបញ្ចប់នៃកិច្ចប្រជុំនេះ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុដោយទទួលស្កាល់លទ្ធផលនូវកិច្ចប្រជុំនេះ ព្រមទាំងឯកភាពគ្នារៀបចំកិច្ចប្រជុំប្រចាំឆ្នាំលើកទី ៣១ រវាងគណៈប្រតិភូទទួលបន្ទុកការគ្រប់គ្រងព្រំដែននៃប្រទេសទាំងពីរ វៀតណាម - ឡាវ នៅត្រីមាសទី ៤ នៃឆ្នាំ ២០២១ នៅប្រទេសវៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ