វៀតណាម - អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការលើការទប់ស្កាត់ការឆ្លងមេរោគនិងសុំាំជាមួយថ្នាំផ្សះ

(VOVWORLD) - នាថ្ងៃទី ១២ ខែធ្នូ នៅទីក្រុងហាណូយ រដ្ឋមន្ត្រីក្រសួងសុខាភិបាលវៀតណាម លោកស្រី Nguyen Thi Kim Tien និងនាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺឆ្លងអាមេរិក (CDC អាមេរិក) លោក Robert Redfield បានចុះហត្ថលេខាលើអនុស្សារណៈ យោគយល់គ្នា រវាងភាគីទាំងពីរ ស្តីពីកិច្ចសហប្រតិបត្តិការ ក្នុងវិស័យត្រួតពិនិត្យរោគឆ្លងការ តាមដានការសុំាថ្នាំផ្សះនិងការឆ្លងមេរោគទាក់ទងនឹងការថែទាំសុខភាព។ 

ហេតុដូច្នេះ ការចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាមានគោលបំណងពង្រឹងសមត្ថភាពកម្មវិធីទប់ស្កាត់ការឆ្លងរួមទាំងការវាយតម្លៃ លើហានិភ័យ បង្កើតគោលនយោបាយនិងគោលការណ៍ណែនាំ ការត្រួតពិនិត្យនិងវាយតម្លៃនូវកម្មវិធីទាំងអស់។  

ភាគីទាំងពីរបង្កើតគោលនយោបាយនិងគោលការណ៍ណែនាំដើម្បីកែលម្អការគ្រប់គ្រងការប្រើប្រាស់ថ្នាំផ្សះ ជួយឧបត្ថម្ភក្នុងការស៊ើបអង្កេតនៃការផ្ទុះការឆ្លងមេរោគដែលទាក់ទងនឹងការថែទាំសុខភាព៕

ប្រតិកម្មទៅវិញ

ផ្សេងៗ