វៀតណាម - អាមេរិកបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគនិងការពារជាតិ

(VOVWORLD) -  បន្តសកម្មភាពក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចជាផ្លូវការនៅសហរដ្ឋអាមេរិកនាថ្ងៃទី ២៣ ខែឧសភា ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេស វៀត ណាមលោក Pham Binh Minh បានអញ្ជើញជួបសន្ទនាជាមួយរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក Wilbur Ross, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Steven Mnuchin, រដ្ឋមន្រ្តីស្តីទីក្រសួងការពារជាតិ លោក Patrick Shanahan ព្រមទាំងជួបពិភាក្សាជាមួយសមាជិកសភានិងជាប្រធានគណៈកម្មាធិ ការកិច្ចការបរទេសនៃសភាជាន់ទាប លោក Eliot Enger ព្រមទាំងទទួលជួបជាមួយអនុប្រធានសម្ព័ន្ធក្រុមហ៊ុន  AES Gustavo Pimenta ផងដែរ។

វៀតណាម - អាមេរិកបន្តជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្ម-វិនិយោគនិងការពារជាតិ - ảnh 1ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសវៀតណាមលោក Pham Binh Minh និង រដ្ឋមន្ត្រីការពារជាតិស្តីទី លោក Patrick Shanahan (រូបថតៈ TTXVN) 

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchin ឧបនា យករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា វៀតណាមកំពុងកែលំអបរិយាកាសវិនិយោគឲ្យប្រសើរជាង និងតែងតែលើកទឹកចិត្តឲ្យក្រុមហ៊ុនអាមេរិកធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅវៀតណាម រួមទាំងស្នើឱ្យភាគីទាំងពីរ បន្តដោះស្រាយបញ្ហាពាក់ព័ន្ធ តាមរយៈស្មារតីនៃការលើកកម្ពស់អត្ថប្រយោជន៍ទៅវិញទៅមក។ ជាការឆ្លើយតប លោក Steven Mnuchin បានឯកភាពបន្តជំរុញទំនាក់ទំនងសេដ្ឋកិច្ច-ពាណិជ្ជកម្ម - វិនិយោគ ដោយចាត់ទុកថា នេះជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទ្វេភាគីវៀតណាម - អាមេរិកផងដែរ។

ក្នុងជំនួបជាមួយលោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ភាគីទាំងពីរ បានយល់ព្រម បន្តអនុវត្តនូវយន្តការកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ដូចជាកិច្ចព្រមព្រៀងក្របខ័ណ្ឌស្តីពីពាណិជ្ជកម្មនិងវិនិយោគ (TIFA) និងបន្តពិភាក្សាអំពីការស្ថាបនាក្របខ័ណ្ឌសេដ្ឋកិច្ចនិងពាណិជ្ជកម្មថ្មីប្រកបដោយស្ថេរភាព យូរអង្វែងសម្រាប់ទំនាក់ទំនងវៀតណាម - អាមេរិក ស្របតាមទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីនិងក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការរួម។

ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការពារជាតិស្តីទី លោក Patrick Shanahan, លោក Pham Binh Minh បានវាយតំលៃខ្ពស់ ចំពោះការដែលក្រសួងការពារជាតិអាមេរិកបានចំណាយថវិការសម្រាប់គម្រោងជាច្រើន ដើម្បីបោសសំអាតជាតិពុលនៅព្រលានយន្តហោះ Bien Hoa  ដែលទើបបានដាក់ឱ្យដំណើរការជាផ្លូវការកាលពីខែមេសាឆ្នាំ ២០១៩។ ភាគីទាំងពីរបានឯកភាព បន្តជំរុញកិច្ចសហប្រតិបត្តិការតាមអនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការការពារប្រទេសវៀតណាម - អាមេរិក ឆ្នាំ ២០១១ និងសេច ក្តីថ្លែងការណ៍ទស្សនវិស័យស្តីពីកិច្ចសហប្រតិបត្តិការការពារជាតិ ឆ្នាំ២០១៥ ព្រមទាំងបន្តជួយឧបត្ថម្ភសម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ/dioxin ក៏ដូច ជាស្វែងរកកងទ័ពវៀតណាមដែលបាត់ខ្លួនក្នុងសង្គ្រាមផងដែរ។

ក្នុងជំនួបជាមួយលោក Gustavo Pimenta អនុប្រធានសម្ព័ន្ធក្រុមហ៊ុន AES ដែលជាសម្ព័ន្ធក្រុមហ៊ុនថាមពលឈានមុខពិភពលោក, ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh បានអះអាងថា រដ្ឋាភិបាលវៀត ណាម តែងតែផ្តោតការយកចិត្តទុកដាក់ និងបង្កលក្ខណៈងាយស្រួល សម្រាប់សហគ្រាសអាមេរិកធ្វើអាជីវកម្មនៅវៀតណាម ជាពិសេសលើវិស័យថាមពល។ លោកបានសម្តែងការជឿជាក់ថា គម្រោងវិនិយោគរបស់ AES នៅវៀតណាមនឹងទទួលជោគ ជ័យផង និងរួមចំណែកក្នុងការទាក់ទាញការវិនិយោគរបស់ក្រុមហ៊ុនអាមេរិកចូលមកវៀតណាមជាមិនខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ